Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានបញ្ច្រាស គេបុក របួសធ្ងន់៣

ចតឡានបញ្ច្រាស គេបុក របួសធ្ងន់៣

ក្រចេះ ៖ រថយន្ត ១គ្រឿង បានឈប់ចតលើកំណាត់ផ្លូវជាតិ ដោយមិនប្រកាន់ស្តាំ (ចតបញ្ច្រាសទិស) និង គ្មានបើកភ្លើងស៊ីញ៉ូ ឬសញ្ញាអ្វីសម្គាល់ ស្របពេលនោះ មានរថយន្ត ១គ្រឿងទៀត បើកបរក្នុងល្បឿនលឿន បានជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យមនុស្ស ចំនួន៣នាក់រងរបួសធ្ងន់ ចំណែករថយន្ត រងការខូចខាត ទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវ ជាតិលេខ៧ (ក្រចេះ-ស្នួល) ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣០៤-៣០៥ ស្ថិតក្នុងភូមិសម្បូណ៌ សែនជ័យ ឃុំស្វាយជ្រះស ស្រុកស្នួល។

យោងតាមរបាយការណ៍នគរបាលស្រុកស្នួល បានឱ្យដឹងថា ករណីនេះបង្កឡើងរវាងរថយន្ត១គ្រឿង ឈប់សំចត ហើយមានរថយន្ត ១គ្រឿងទៀត មកបុកចំពីមុខ ចំហៀងខាងឆ្វេង បញ្ច្រាសទិសគ្នា ពេញទំហឹងតែម្តង។រថយន្តទាំង២គ្រឿង ទី១-រថយន្តម៉ាក Ford Everest ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-0019 បើកបរដោយ ឈ្មោះម៉ែន ធារ៉ា អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសម្បូណ៌សែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល (រងរបួសធ្ងន់បែក ក្បាល )។ រីឯអ្នករួមដំណើរឈ្មោះរី ណា អាយុ៤៥ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។ រថយន្តនេះចតទិសដៅពីជើង បែរមុខទៅត្បូង។ ទី២-រថយន្តម៉ាក GS 400 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-3127 បើកបរដោយ ឈ្មោះស៊ាន តុលា អាយុ៤៦ឆ្នាំ មានលំនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ (រងរបួសធ្ងន់) បើកបរទិស ដៅពីត្បូង ទៅជើង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក Ford Everest ពេលបើកបរ មកដល់ចំណុចកើតហេតុខាងលើ បានចតរថយន្ត ដោយមិនបានប្រកាន់ស្តាំ គ្មានភ្លើងស៊ីញ៉ូ ឬសញ្ញាអ្វីសម្គាល់ ដាក់ខាងមុខរថយន្ត និងខាងក្រោយឡើយ ។ ក្រោយមកមានរថយន្ត១គ្រឿងទៀត ម៉ាក GS 400 បើកបរទិស ដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន បានជ្រុលមកបុកចំពីមុខ ចំហៀងខាងឆ្វេង ពេញទំហឹងតែម្តង បណ្តាល ឱ្យភាគីរថយន្តម៉ាក Ford Everest រងរបួសធ្ងន់ ២នាក់ ចំណែកភាគីរថយន្ត GS 400 រងរបួសធ្ងន់ម្នាក់។ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌល សុខភាពស្រុកស្នួល ភ្លាមៗ។ ចំណែករថយន្តទាំង ២គ្រឿង ខូចខាតយ៉ាងធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង រួចអូស យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ៕

RELATED ARTICLES