Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយកលុយក្លែងក្លាយ ដូរយកលុយពិត ជាប់ខ្នោះ

យកលុយក្លែងក្លាយ ដូរយកលុយពិត ជាប់ខ្នោះ

ក្រចេះ ៖ ជនសង្ស័យជាមុខសញ្ញាឆបោក និងចរាចររូបបិយប័ណ្ណក្លែងក្លាយម្នាក់ ដែលតែងធ្វើសកម្មភាពយក លុយដុងក្លែងក្លាយ (លុយវៀតណាម) ដើរដូរយកលុយខ្មែរ ឬលុយដុល្លារ តាមទូលក់មាស និងកន្លែងប្តូរប្រាក់ នានា នៅតាមបណ្តាខេត្តមួយចំនួន និងធ្លាប់ប្រព្រឹត្តបានសម្រេចជាច្រើនករណីមកហើយនោះ ទីបំផុតអស់ លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យចរាចរលុយដុងក្លែងក្លាយនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ នៅចំណុចផ្សារស្នួល ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល។

តាមប្រភពពីសមត្ថកិច្ចស្រុកស្នួល បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឆបោក និងចរាចររូបបិយប័ណ្ណក្លែង ក្លាយ (លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ត្រូវបានសមត្ថកិច្ចនៃអធិការ ដ្ឋាននគរបាលស្រុកស្នួល ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆបោក ដោយ បានយកលុយដុងក្លែងក្លាយ ដូរយកប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរពិតប្រាកដមែន នៅតាមទីតាំងវេរលុយ ប្តូរ លុយ និងទូរមាស តាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើកមកហើយ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅចាត់ការបន្តតាមនីតិវិធី៕  

RELATED ARTICLES