អាមេរិក៖ មនុស្សជំនិតបំផុត របស់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ នេះបានប្រកាស ជាថ្មីម្តង ទៀតអំពីគោលជំហររបស់ រដ្ឋបាល ថ្មីសហរដ្ឋអាមេរិក ថាគោល នយោបាយ ចិនតែមួយ គឺមិន អាចយក មកចរចា បានឡើយ ដែលវា ធ្វើឲ្យផ្ទុះបញ្ហាថ្មី ជាថ្មីប្រកប ដោយគ្រោះថ្នាក់។
អនុប្រធានទីប្រឹក្សា សន្តិសុខជាតិ របស់លោក បារ៉ាក់ អូបាម៉ា លោក Ben Rhodes បានឲ្យ ដឹងនៅក្នុង សន្និសិទកាសែត ក្នុងរយៈពេលដ៏ខ្លីមួយ ក្នុង ទីក្រុង វ៉ាស៊ីនតោន ថា ខ្លួនមិន អាចចរចា ដោយ ដឹងហើយ ថាទំនាក់ ទំនងរបស់ ប្រទេសយើង ជាមួយនិងចិនបានចាក់គ្រឹះ ឡើងដោយ ផ្អែកតាម គោលនយោបាយ ចិនតែមួយ នោះឡើយ។ នេះគឺជា មូលដ្ឋាន គ្រឹះសម្រាប់បក្ស កុម្មុយនិស្ត សៀងហៃ និងការ បងើ្កតទំនាក់ទំនងការទូតឡើងវិញផងដែរ ។
លោក Rhodes បានហៅគោល នយោបាយចិនតែ មួយថាជាការ ព្រមព្រៀងមួយដែល យើងសម្រេច បានជាមួយ និងប្រទេសធំជាងគេបំផុត លើពិភព លោកមួយនេះ ក៏ដូចជាកិច្ច សហប្រតិបត្តិការដែល យើងបានធ្វើ គ្រប់យ៉ាង។
នៅក្នុងកិច្ចសម្ភាសន៍ ជាមួយនិងសារ ព័ត៌មាន The Wall Street Journal កាលពី ថ្ងៃសុក្រលោក ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែង ថាគោល នយោបាយ ចិនតែមួយ គឺអាស្រ័យ លើការចរចា ហើយលោក មិនបានប្រតិបត្តិតាមទាំង ស្រុងចំពោះ វាឡើយ។
ឆ្លើយតបនឹង ការកត់សម្គាល់ របស់លោកដូណាល់ ត្រាំ ក្រសួងការបរទេស ចិនបានថ្លែង កាលពីថ្ងៃសៅរ៍ ថាគោល នយោបាយចិនតែមួយគឺជាគោល នយោបាយមូលដ្ឋាន គ្រឹះនៃការ រឹតចំណង ទ្វេភាគី ហើយគឺមិន មានការចរចាឡើយ ។
ក្នុងសន្និសិទនោះ លោក Rhodes បានព្រមាន ថារដ្ឋបាលសហរដ្ឋអាមេរិក ខាងមុខនេះប្រឆាំ ងនិងការស្វែង រកការខិត ទៅជិតបញ្ហាថ្មីមួយដែលគេ ហៅថាជា ការផ្លាស់ប្តូរ ប្រកបដោយ សក្តានុពលនៃ គ្រោះថ្នាក់និង អស្ថិរភាព ។
លោកបានថ្លែង ថាវាគឺជា គ្រោះថ្នាក់មួយ ។ ហានិភ័យរឹតតែខ្លាំង ចំពោះកោះ តៃវ៉ាន់ជាអ្វី ដែលពិភព លោកមិនត្រូវការនាពេល បច្ចុប្បន្ននេះ ។ ចំណែកសហរដ្ឋអាមេរិក មិនប្រាកដឡើយ ។