Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ ច្របាច់កសង្សារស្លាប់ ខ្លាចជាប់គុក ចងកសម្លាប់ខ្លួន

ភ្លើងប្រចណ្ឌ ច្របាច់កសង្សារស្លាប់ ខ្លាចជាប់គុក ចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ សង្សារវ័យក្មេង ១គូ បានកើតមានជម្លោះនឹងគ្នាពីរឿងប្រចណ្ឌ រហូតឈានដល់ភាគីប្រុស ច្របាច់ក និងយកអាវខ្ទប់ច្រមុះ សម្លាប់នារីជាសង្សារ រួចភ័យខ្លួនខ្លាចជាប់គុក ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន នៅជាប់នឹង មាត់ទ្វារបន្ទប់ទឹក បណ្តាលឱ្យស្លាប់ទាំង២នាក់។

ករណីឃាតកម្មដ៏ឃោរឃៅ សម្លាប់សង្សាររួចចងកសម្លាប់ខ្លួនតាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។សាកសពគូស្នេហ៍ទាំង២នាក់ ភាគីខាងស្រី មានឈ្មោះស្រីពៅ អាយុ១៨ឆ្នាំ ជាបុគ្គលិកហាងខារ៉ាអូខេ (KTV) មួយ កន្លែង។ ចំណែកភាគីខាងប្រុស មានឈ្មោះដារ៉ូ អាយុ២៤ឆ្នាំ ជាបុគ្គលិកហាងខារ៉ាអូខេ (KTV) ជាមួយគ្នា និង ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នារីរងគ្រោះដែលត្រូវជាក្មួយស្រីរបស់គាត់ បានសុំមកលេងផ្ទះមិត្តភក្តិ។ លុះ២ថ្ងៃក្រោយមក បាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រឡប់ផ្ទះវិញ ទើបគាត់បានមកទំនាក់ ទំនងជាមួយមេ ការខារ៉ាអូខេ ដែលនារីរងគ្រោះធ្វើការ និងបាននាំសាច់ញាតិមករក នៅផ្ទះជួលរបស់បុរសជា សង្សារនារីរង គ្រោះ។

ប្រភពដដែល បន្តថា ពេលនាំគ្នាឡើងទៅគោះទ្វារបន្ទប់ គ្មានឭឆ្លើយតប ចំណែកទ្វារបន្ទប់ ជាប់គន្លឹះពីខាងក្នុង ទើបពួកគាត់បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ ស្រាប់តែបានឃើញក្មួយស្រីរបស់គាត់ និងសង្សាររបស់នាង បានស្លាប់ទាំង ២នាក់បាត់ទៅហើយ ដោយក្មួយស្រីគាត់ដេកស្លាប់លើឥដ្ឋការ៉ូ ចំណែក បុរសជាសង្សារ បានចងកស្លាប់នៅមាត់ទ្វារបន្ទប់ទឹក ធ្វើឲ្យមានការផ្អើលអស់បងប្អូនប្រជាពលរដ្ឋ មកចោម រោមមើល និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ សហការជាមួយកម្លាំងសមត្ថ កិច្ចមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពទាំង២នាក់ខាងលើ ដល់ទីតាំង កើតហេតុ។

លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីសមត្ថកិច្ច ជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ថា ករណីខាងលើនេះជាករណីឃាតកម្ម ដោយ បុរសជាសង្សារ បានច្របាច់ក និងយកអាវខ្ទប់ច្រមុះនារីរងគ្រោះ បណ្តាលឱ្យថប់ដង្ហើមស្លាប់ រួចជនសង្ស័យ បានយកខ្សែចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅមាត់ទ្វារបន្ទប់ទឹក។ ចំណែកនៅលើខ្លួនសពខាងប្រុស មាន ស្នាមក្រចកដៃនារីរងគ្រោះ ដែលកើតពីការប្រតាយប្រតប់គ្នាទៀតផង។

សាកសពគូស្នេហ៍ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES