Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការដោះលែងទណ្ឌិត ៦៦ឆ្នាំ លួចលុយអង្គការ ២០ម៉ឺនដុល្លារ

តុលាការដោះលែងទណ្ឌិត ៦៦ឆ្នាំ លួចលុយអង្គការ ២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស ព័ត៌មាន សម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ដែលពាក់ព័ន្ធទៅនឹងរឿងក្តីលួចលុយជំនួយ របស់អង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឱ្យមានសេរីភាពវិញ ដោយមូលហេតុជាមនុស្សចាស់ជរា មានអាយុ៦៦ឆ្នាំនិងមានជំងឺ ប្រចាំកាយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា  តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងអនុវត្តបង្ខំរូបកាយ ដែល មានមេធាវី តូច សុខា អត្តលេខ ១៣០៣ ជាមេធាវី តំណាងឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាដើមបណ្តឹង រដ្ឋប្បវេ ណី ដើម្បីអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ ៣៨០“II” ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់តុលាការកំពូល លើ ទណ្ឌិតឈ្មោះសំប៊ុន យ៉ានី ភេទស្រី កើតឆ្នាំ១៩៥៧ ជនជាតិខ្មែរ។

ក្រោយពីបានពិនិត្យសំណុំរឿងខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ ឱ្យចាប់ខ្លួនលើទណ្ឌិត ឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ដើម្បីបង្ខំដល់រូបកាយទារសំណងទៅដើមបណ្តឹងរដ្ឋប្បវេណី ដូចមានកំណត់ក្នុងសាលដីការបស់តុលាការកំពូល ខាងលើ តាមសំណូមពររបស់ដើមបណ្តឹង។រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី កម្លាំងសមត្ថកិច្ចនៃនាយក ដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះសំប៊ុន យ៉ានី ភេទស្រី នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី។

ក្រោយពីបានធ្វើការសាកសួរទណ្ឌិត និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយយកចិត្តទុកដាក់ តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា ៖

១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់នៅក្នុងករណីនេះ ជាការសម្រេចផ្តន្ទាទោសដាក់ពន្ធនា គារដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះទណ្ឌិតនឹងមិនត្រូវអនុវត្តទោសរបស់ខ្លួននៅពន្ធនាគារឡើយ លើកលែងតែបំពាន លក្ខខណ្ឌដូចមាន ចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។

២-ទណ្ឌិតជាស្ត្រីមានជំងឺប្រចាំកាយ និងមានវ័យចាស់ជរា អាយុ ៦៦ (ហុកសិបប្រាំមួយ) ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាចធ្វើទៅលើស្ត្រីដែលមានអា យុចាប់ពី ៦៥ (ហុកសិបប្រាំ) ឆ្នាំ ឡើងទៅ។

ផ្អែកលើមូលដ្ឋានខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិត ឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ឱ្យមានសេរីភាពឡើងវិញ…។

គួរបញ្ជាក់ថា អ្នកស្រី សំប៊ុន យ៉ានី ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ក្នុងអំឡុងពេលនោះ អ្នកស្រី សំប៊ុន យ៉ានី ត្រូវបានរកឃើញថា បានលួចយកប្រាក់អស់ជាង ២០ម៉ឺនដុល្លារ។

ក្នុងរឿងរ៉ាវលួចលុយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជានេះ ត្រូវបានប្តឹងផ្តល់នៅតុលាការ ហើយទីបំផុត តុលាការកំពូល បានចេញសាលដីកាស្ថាពរ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចចាប់ខ្លួនអ្នកស្រី សំប៊ុន យ៉ានី។

ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសអ្នកស្រី សំប៊ុន យ៉ានី ដាក់ពន្ធនាគារ រយៈ ពេល១ឆ្នាំ ពីបទរំលោភលើសេចក្តីទុកចិត្ត។ ប៉ុន្តែទោសត្រូវបានព្យួរ តែត្រូវសងលុយដែលបានលួចដល់អង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា វិញ។

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការសាលាដំបូងខាងលើ ហើយនៅ តុលាការសាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទាទោសអ្នកស្រី សំប៊ុន យ៉ានី ឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ និងសង លុយជាង ២០ម៉ឺនដុល្លារ ដែលបានលួចពីអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយគ្មានពាក្យថា “ព្យួរទោស ឡើយ” និងសងថ្លៃសេវាច្បាប់ ១ម៉ឺនដុល្លារ។

មេធាវីរបស់អ្នកស្រី សំប៊ុន យ៉ានី មិនយល់ស្របនឹងការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ ក៏បានប្តឹងសាទុក្ខ ទៅតុលាការកំពូល។ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២០ ទុកជាបានការដដែល៕

RELATED ARTICLES