Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវាសនា ប្រុសទះកំផ្លៀងស្រី ក្រោយប៉ូលិសចាប់បាន

វាសនា ប្រុសទះកំផ្លៀងស្រី ក្រោយប៉ូលិសចាប់បាន

ភ្នំពេញ ៖ ករណីយុវជនប្រុសស្រី ២នាក់បងប្អូន ជិះម៉ូតូដឹកគ្នាតាមផ្លូវ ខណៈមេឃធ្លាក់ភ្លៀង មានទឹកដក់​ដោយ​កន្លែង ស្រាប់តែក្រោយមកបានសាចទឹកលើបុរសម្នាក់ដែលកំពុងជិះម៉ូតូតែម្នាក់ឯង ជាហេតុធ្វើឱ្យផ្ទុះជម្លោះ​ពាក្យសម្តី និងឈានដល់អំពើហិង្សា ដោយភាគីបុរសជិះតែម្នាក់ឯងបានទះកំផ្លៀងយុវតី ១ដៃ ​ពេញទំហឹង រហូតកើតជាការប្រតាយប្រតប់គ្នាជាមួយយុវជនជាប្អូនរបស់យុវតីរងគ្រោះ និងត្រូវបានអ្នកដំណើរថត​បាន​សកម្មភាពហិង្សា (ប្រុសទះកំផ្លៀងស្រី) បង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមនោះ ទីបំផុតជនដៃដល់ត្រូវ​បានសមត្ថកិច្ចចាប់វ៉ៃខ្នោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

លោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់នៅរសៀលថ្ថៃទី២៨ ខែសីហា ឆ្នាំ២០២៣ ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងរបស់យុវតីរងគ្រោះពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត​កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ទី សុផាន់ណា មុខរបរជាមន្ត្រីនៅក្រសួងមុខងារសាធារណ: មានតួនាទីជាអនុប្រធាននាយកដ្ឋាន។ ចំណែកយុវតីរងគ្រោះ ឈ្មោះ ពិសី ចិន្តាមាស មុខរបរនិស្សិត។យោងតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ គេឃើញមានមនុស្សប្រុស-ស្រី៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិះម៉ូតូសាចទឹក នៅពេលធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺគ្រាន់តែសាចទឹក បន្តិចបន្តួច បែរជាបុរសម្នាក់ ហ៊ានលើកដៃទះមនុស្សស្រី ១ដៃ យ៉ាងពេញទំហឹង ។

ទាក់ទិននឹងករណីនេះ នារីម្នាក់ ជាអ្នកដំណើរដែលថតបានសកម្មភាពហិង្សាខាងលើ បង្ហោះក្នុងគណនីហ្វេស​ប៊ុក របស់ខ្លួន ឈ្មោះ «Eli Mean» បានសរសេរថា “ផ្លូវលិចទឹកហើយ ជិះសាចទឹកដាក់តិចសោះ បងស្រីនិងប្អូន​ប្រុស ក៏បានសុំទោសហើយ និយាយស្រួលជាមួយដែរ តែពូហ្នឹងដឹងម៉េចទេ និយាយមិនចេះស្តាប់ ហើយលើក​ដៃវ៉ៃ និងប្រើពាក្យសម្តីជេរបងស្រី ហៅអ្ងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែរ តែទឹកលិចខ្លាំង ហើយម៉ូតូច្រើន ហើយក៏សាចទឹកដាក់ គ្រាន់តែរឿងប៉ុណ្ណឹងសោះ ហេតុអីមិនចេះអធ្យាស្រ័យឱ្យគ្នា…”។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES