Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចិន-យួនកាប់គ្នា ជាប់ខ្នោះ១៥នាក់

 ចិន-យួនកាប់គ្នា ជាប់ខ្នោះ១៥នាក់

ព្រះសីហនុ ៖ ជនជាតិវៀតណាម និងជនជាតិចិន ចំនួន២ក្រុម បានកើតមានជម្លោះ រហូតឈានដល់អំពើហិង្សា ដេញកាប់ចាក់គ្នាទាំងយប់ ផ្អើលពេញក្រុងព្រះសីហនុ និងត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបភ្លាមៗ ដោយចាប់វាយខ្នោះ សរុបបានចំនួន១៥នាក់ នាំយកមក ចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដេញកាប់គ្នានេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចមុខអគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង ព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំង ការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មាន ករណីហិង្សាមួយ បានកើតឡើងរវាងជនជាតិវៀតណាម និង ជនជាតិចិន ចំនួន២ក្រុម (ក្នុងនោះ ១ក្រុម មាន គ្នាម្នាក់ឯង និង១ក្រុមទៀត មានគ្នា១២នាក់) បានវាយប្រហារគ្នាផ្អើលពេញក្រុងព្រះសីហនុ ស្ថិតនៅមុខអគារ កាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រភពដដែល បន្តថា ក្រោយពីទទួលដំណឹងភ្លាម ការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះទៅដល់ទីតាំង កើតហេតុខាងលើ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើស្រាវជ្រាវ ឆែកឆេរនៅក្នុងអគារកាស៊ីណូ ខាងលើឃាត់ខ្លួនបានមនុស្ស ចំនួន ១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយកាប់ចាក់គ្នាទៅវិញទៅមក)។ជាមួយនេះអំឡុង ពេលចុះ ឆែកឆេរ កម្លាំងជំនាញបានរកឃើញជនសង្ស័យ ចំនួន២នាក់បន្ថែមទៀតដែល កំពុងស្នាក់ នៅក្នុង បន្ទប់លេខ ៨៥១៥ នៃអគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធ ខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិត ចំនួន៣ដើម)។

ជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES