Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លេងបាល់ឈ្លោះគ្នា ដកកាំភ្លើងគំរាម ប៉េអឹមតាមចាប់

 លេងបាល់ឈ្លោះគ្នា ដកកាំភ្លើងគំរាម ប៉េអឹមតាមចាប់

ខេត្តតាកែវ ៖ យុវជន២ក្រុម បានប្រកួតបាល់ទាត់ជាមួយគ្នា លុះក្រោយមកបានកើតមានជម្លោះ ស្រាប់តែមាន យុវជនម្នាក់ បានដកកាំភ្លើងមកគំរាម តែត្រូវបានគ្រូបង្វឹកចូលមកឃាត់ និងដកកាំភ្លើងសៀតចង្កេះទុកតែត្រូវគេ ថតបានបង្ហោះ ធ្វើឱ្យមានការរិះគន់ផ្អើលពេញបណ្តាញសង្គម ខណៈដែលអ្នកសៀតកាំភ្លើងនៅចង្កេះក្នុងរូប ភាពនោះ គឺមិនមែនជាម្ចាស់កាំភ្លើងទេ។ ចំណែកម្ចាស់ពិតប្រាកដ បានរត់គេចខ្លួនបាត់ និងកំពុងត្រូវបានកម្លាំង អាវុធហត្ថស្រាវជ្រាវតាមចាប់ខ្លួន។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះស៊ន ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ពីករណីប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាត និងគំរាមថានឹងសម្លាប់ កើតឡើង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

បន្ទាប់ពីទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធ ហត្ថស្រុក សំរោង និងស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ នៅចំណុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

ជាលទ្ធផល នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់របស់សា លាសាសនាគ្រិស្តស្រុកបាទី បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់ស្រុកសំរោង នៅកន្លែង កើតហេតុខាងលើ។ ក្នុងពេលប្រកួតក្រុមទាំងពីរ មាន ជម្លោះនឹងគ្នា ពេលនោះជនសង្ស័យឈ្មោះស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី (សមាជិកក្រុមបាល់ទាត់ ខាងស្រុកបាទី) បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ១ដើម មកគំរាមក្រុមបាល់ទាត់ខាងស្រុកសំរោង ពេលនោះ ប្រធានក្រុមបាល់ទាត់ខាងស្រុកបាទី ឈ្មោះនួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលា សាសនាគ្រិស្តស្រុកបាទី បានចូលមកឃាត់ និងដកយកអាវុធខ្លីនោះពីជនសង្ស័យ មកសៀតនៅនឹងចង្កេះ (ដូច ដែលមានរូបភាពវីដេអូ បង្ហោះតាមបណ្តាញសង្គម)។ បន្ទាប់ពីមានការសម្របសម្រួលរួច ក្រុមទាំងពីរ បានស្រុះ ស្រួលគ្នា និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីឈ្មោះនួន តុលា (ប្រធានក្រុមបាល់ទាត់ស្រុកបាទី) បានយកអាវុធ ខ្លីខាងលើ ប្រគល់ជូនឪពុកជនសង្ស័យរួច នៅវេលាម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឪពុក ជនសង្ស័យ ឈ្មោះសែម ទ្រី អាយុ៥២ឆ្នាំ រស់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី បានប្រគល់អាវុធ ខ្លីខាង លើ ដល់ការិយាល័យជំនាញ ដើម្បីរក្សាទុកធ្វើជាភ័ស្តុតាង។

រីឯជនសង្ស័យ បន្ទាប់ពីបានប្រព្រឹត្តិបទល្មើសរួច បានរត់គេចខ្លួនបាត់។ ពេលនេះ កម្លាំងជំនាញកំពុងកសាងសំ ណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES