Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនស្រី៧ថ្ងៃ ឪប្តឹងប៉ូលិស

បាត់កូនស្រី៧ថ្ងៃ ឪប្តឹងប៉ូលិស

ត្បូងឃ្មុំ ៖ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ នៅសុខៗក៏បាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុ ទោះជាក្រុមគ្រួសារ តាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ ប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកវិញ។

ក្មេងស្រីដែលបាត់ខ្លួនខាងលើ មានឈ្មោះជឿន វិជ្ជានី អាយុ១២ឆ្នាំ មានលំនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ និងបានបាត់ចេញពីផ្ទះ តាំងពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពពីបុរសឈ្មោះជួន ជឿន អាយុ៤៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានបញ្ផាក់ប្រាប់ សមត្ថកិច្ចថា កូនស្រីរបស់គាត់ បានបាត់ចេញពីផ្ទះ តាំងពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយមិនដឹងថា ទៅជាមួយអ្នកណា និងមានគោលដៅទៅណានោះឡើយ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញ កូនស្រីវិលត្រឡប់មកវិញនៅឡើយ ទើបធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង និងទទូចសុំអន្តរាគមន៍ពីសមត្ថកិច្ច ជួយតាមរកកូនស្រីរបស់ពួកគាត់ផង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការផ្សព្វផ្សាយទៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក និងបណ្តាស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួយស្វែងរកហើយ៕

RELATED ARTICLES