Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បាត់ប្រពន្ធ ប្តីអង្វរវិលវិញមកអូន

 បាត់ប្រពន្ធ ប្តីអង្វរវិលវិញមកអូន

តាកែវ ៖ ស្ត្រីម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសបុរសជាប្តី មានការព្រួយបារម្ភ តាមស្វែងរកមិនឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រកប្រពន្ធរបស់ខ្លួនត្រឡប់ មកវិញ និងថែមទាំងបានទទូចអង្វរដល់ប្រពន្ធ “វិលវិញមកអូន”។

ស្ត្រីជាប្រពន្ធ ដែលបាត់ខ្លួន មានឈ្មោះផាន ដាលីន អាយុ២៤ឆ្នាំ មានលំនៅ ភូមិព្រៃតូច ឃុំត្រពាំងគ្រញូង ស្រុក ត្រាំកក់។ ស្ត្រីរូបនេះ បានចេញបាត់ពីផ្ទះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។តាមប្រភពពីបុរសជាប្តី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសុខៗស្រាប់តែប្រពន្ធរបស់គាត់បានចេញពីផ្ទះបាត់ មិនដឹងទៅណា ចំណែកគាត់ជាប្តី ក៏មិនបាន ចាប់អារម្មណ៍អ្វីដែរ នឹកស្មានថានាងទៅផ្សារ រកទិញម្ហូប លុះចាំបាត់ៗជាច្រើនម៉ោង មិនឃើញប្រពន្ធត្រឡប់ មកផ្ទះវិញទៀត ទើបធ្វើឱ្យគាត់មានការព្រួយបារម្ភក៏ចេញតាមរកប្រពន្ធពេញភូមិ ប៉ុន្តែគ្មានអ្នកណាបានដឹង និងឃើញប្រពន្ធរបស់គាត់ថាទៅណាឡើយ។

បុរសជាប្តី បន្តថា ដោយសារតែប្រពន្ធចេញបាត់ពីផ្ទះ ដោយគ្មានមូលហេតុបែបនេះ ទើបគាត់នឹកភ័យបារម្ភពី សុវត្ថិភាពប្រពន្ធ ក៏រត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមរកប្រពន្ធរបស់ខ្លួនផង។ជាមួយនេះ បុរសជាប្តីខាងលើ បានទទូចអង្វរដល់ប្រពន្ធរបស់ខ្លួន ឱ្យវិលត្រឡប់មកផ្ទះវិញ  ព្រោះខ្លួនកំពុងព្រួយ បារម្ភពីប្រពន្ធខ្លាំងណាស់៕

RELATED ARTICLES