Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងកាប់គ្នា ប៉ូលិសចាប់១៧នាក់

ក្មេងទំនើងកាប់គ្នា ប៉ូលិសចាប់១៧នាក់

សៀមរាប ៖ ក្មេងទំនើងចំនួន២ក្រុម មានគ្នាប្រមាណជិត២០នាក់ បានដេញវាយតប់ កាប់ចាក់គ្នាយ៉ាងអនាធិប តេយ្យ ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ចុះចាប់ឃាត់ខ្លួន នាំយកចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ថានីយប្រេងកាល់តិច ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

មន្ត្រីនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើង ២ក្រុម ដែលបានធ្វើសកម្មភាពដេញវាយគ្នា កណ្តាលក្រុងសៀមរាប។មន្ត្រីនគរបាល បន្តថា ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភិន វណ្ណា អាយុ១៧ឆ្នាំ មានលំនៅ ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ទី២-ឈ្មោះឆ្លាត ឆឹង អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអញ្ចាញ ស្រុកអង្គរធំ។ ទី៣-ឈ្មោះថាន វទ្ធី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអញ្ចាញ ស្រុកអង្គរធំ។ ទី៤-ឈ្មោះសា វទ្ធី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអញ្ចាញ ស្រុកអង្គរធំ។ ទី៥-ឈ្មោះរិន បូរា អាយុ ២១ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ទី៦-ឈ្មោះថុន ហុងហ៊ន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៧-ឈ្មោះរត់ ចាន់រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៨-ឈ្មោះហុក ណារ៉ាត់ អាយុ១៥ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅ ឃុំដំដែក ស្រុកសូត្រនិគម។ ទី៩-ឈ្មោះឈួង ឈាងម៉ី អាយុ២៤ឆ្នាំ មុខរបរជាងទូរស័ព្ទ មានលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ទី១០-ឈ្មោះចាន់ថុល តុលា អាយុ១៨ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ទី១១-ឈ្មោះបឺន លីឆាយ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ទី១២-ឈ្មោះសៅ រ៉ាយុត អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ទី១៣-ឈ្មោះសឿន ស៊ិត អាយុ១៧ឆ្នាំ មុខរបរលេងភ្លេង មានលំនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ទី១៤-ឈ្មោះឌី វិសាល អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកទំនិញ មានលំនៅ ភូមិសំបួរ សង្កាតសំបួរ ក្រុងសៀមរាប។ ទី១៥-ឈ្មោះព្រុយ ពេជ្យភារ៉ូត អាយុ១៨ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ទី១៦-ឈ្មោះអ៊ា កូឡា អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិត្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី១៧-ឈ្មោះអ៊ា តុលា អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិចំហែរ ឃុំពួក ស្រុកពួក។

ក្រុមក្មេងទំនើងទាំង១៧នាក់ ខាងលើ  ត្រូវបានប្រគល់ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES