Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងដេញកាប់គ្នា ផ្អើលហាងស៊ុប

 ក្មេងទំនើងដេញកាប់គ្នា ផ្អើលហាងស៊ុប

ភ្នំពេញ ៖ សកម្មភាពក្រុមក្មេងទំនើងដេញកាប់ចាក់គ្នា ហាក់ចាប់ផ្តើមកក្រើកខ្លាំងក្នុងរាជធានីភ្នំពេញ ដោយក្រុមក្មេងទំនើង តែងដេញវាយតប់ កាប់ចាក់គ្នាប្រសាចពេញដងផ្លូវ និងតាមទីសាធារណៈ យ៉ាង អនាធិបតេយ្យ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ មានករណីក្មេងទំនើងជាច្រើន ម៉ូតូ ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម បានជិះមកកាប់កម្ទេចម៉ូតូភាគីម្ខាងទៀត នៅចំណុចផ្លូវ៧២ ហាងស៊ុបក្បែរ វត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមសកម្មភាពក្នុងឃ្លីបវីដេអូ បង្ហាញថា បើទោះបីជាមានប្រជាពលរដ្ឋជាច្រើន ឈរមើលនៅចំណុច កើតហេតុនេះ ក៏ក្រុមក្មេងទំនើងទាំងនោះ មិនខ្លាចញញើតដែរ គិតតែពីចុះទៅកាប់យកៗ មិនសំចៃដៃ ខណៈ ជនរងគ្រោះជាម្ចាស់ម៉ូតូវិញ បាននាំគ្នារត់ចូលទៅក្នុង ហាងស៊ុប ទាំងព្រលឹងចុងសក់។

ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន បានបញ្ជាក់ថា ក្រោយកើតហេតុ មានជនរងគ្រោះ២នាក់ បានមកដាក់ ពាក្យបណ្តឹង ហើយករណីនេះ ភាគីជនរងគ្រោះ និងក្រុមបង្កហេតុ ធ្លាប់ស្គាល់គ្នា ដែលសមត្ថកិច្ចកំពុង ស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់ខ្លួនក្រុមបង្កហេតុខាងលើនេះ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES