Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរមានកាំភ្លើង លួចម៉ូតូទាហាន ពលរដ្ឋចាប់វ៉ៃ

ចោរមានកាំភ្លើង លួចម៉ូតូទាហាន ពលរដ្ឋចាប់វ៉ៃ

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់មន្ត្រីយោធាម្នាក់ លុះម្ចាស់ដឹងទាន់ ក៏ស្រែក ឆោឡោហៅប្រជាពលរដ្ឋឱ្យជួយប្រដេញតាម និងចាប់ឃាត់ជាប់ លុះឃើញជនសង្ស័យមានកាំភ្លើង ទើបប្រជា ពលរដ្ឋបានផ្ទុះកំហឹង ព្រួតគ្នាស្វាគមន៍ម្នាក់១ដៃ ១ជើង រហូតដល់ជនសង្ស័យរងរបួសធ្ងន់ ទើបប្រគល់ឱ្យសមត្ថ កិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចតាមផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

ជនសង្ស័យលួចម៉ូតូ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបិន ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិបែង ឃុំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ  មានឈ្មោះយូ សុខចំរើន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទាហាន មានលំនៅ ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1C-7452។

តាមប្រភពពីប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានករណីចោរលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ចេញពីចំណុចអូរឈើទាល ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែល ម្ចាស់ម៉ូតូឈ្មោះយូ សុខចំរើន ជាមន្ត្រីយោធា។ ពេលនោះ ម្ចាស់ម៉ូតូឃើញចោរលួចម៉ូតូរបស់ខ្លួន ក៏ស្រែក ឆោឡោ ហៅប្រជាពលរដ្ឋឱ្យជួយដេញតាមស្ទាក់រហូតដល់ចាប់ជនសង្ស័យបាន នៅចំណុចផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងយកម៉ូតូរបស់ជនរងគ្រោះបានមកវិញ ហើយបាន ឃើញជនសង្ស័យមានកាំភ្លើងខ្លី ១ដើម ម៉ាករូឡូ ទៀតផង ទើបធ្វើឱ្យប្រជាពលរដ្ឋកាន់តែផ្ទុះកំហឹងរហូតដល់ ព្រួតគ្នាវាយម្នាក់១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យ រងរបួសយ៉ាងធ្ងន់។

ក្រោយមក សមត្ថកិច្ចបានចុះអន្តរាគមន៍ នាំខ្លួនជនសង្ស័យខាងលើ ទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES