Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមបំភ្លឺ រឿងចាប់អ្នកកាសែត៣នាក់

ប៉េអឹមបំភ្លឺ រឿងចាប់អ្នកកាសែត៣នាក់

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរូបភាពនិងវីដេអូ តាមបណ្តាញសារ ព័ត៌មានមួយចំនួន ដែលមានខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជុំវិញករណីឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន៣នាក់ ពាក់ព័ន្ធទៅនឹងការកំហែងទារប្រាក់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ៖

១- តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តឧត្តរមាន ជ័យ បានឱ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្តឹងពីឈ្មោះខុន សុចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត ១គ្រឿង តាមថតឡានដឹក ឈឺកែច្នៃ ធ្វើសិប្បកម្មបន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយ ចំនួន២លានរៀល ជាថ្នូរមិនបង្ហោះ ផ្សាយតាម បណ្តាញសង្គម បន្ទាប់មក ទារចុះសល់ ២០០ដុល្លារ។ ក្រោយមក ខ្លួន (សុចាន់) បានចរចាចុះនៅ សល់៣០ម៉ឺន រៀល ខណៈនោះ ក្រុមអ្នកសារព័ត៌មាន បានយល់ព្រម ដោយឱ្យដាក់លុយតាមវីង ដែលមានលេខ ទូរស័ព្ទ ០៧១ ៥៥ ២២ ០៥២។ ក្រោយទទួលបានបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួល ពីលោកតូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំ ដដែលកម្លាំង កងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មានទាំង៣នាក់ កំពុងដក ប្រាក់នៅចំ ណុចក្បែររង្វង់មូល ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលនោះ កម្លាំង បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។

ជនសង្ស័យចំនួន៣នាក់ រួមមាន ១-ឈ្មោះផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) មានលំនៅ ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ២-ឈ្មោះនៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) មានលំនៅ ភូមិ រំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ មានលំនៅ ភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។ ចាប់យកវត្ថុតាង  ១-រថយន្តម៉ាកនីសសាន់ (ចង្កូតស្តាំ) ស្លាកលេខ ODM1050 ពណ៌ទឹកប្រាក់ ១គ្រឿង (សូមបញ្ជាក់ ៖ ស្លាកលេខ និងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ) ២-ម៉ាស៊ីនថត (កាមេរ៉ា) ១គ្រឿង ៣-ទូរស័ព្ទ ៤គ្រឿង។

ជនសង្ស័យចំនួន៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ តាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញ ចំពោះ មុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។

២- នៅថ្ងៃទី២៥ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យ និងសំឡេងឯករាជ្យ បានចុះ ផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថា ឈ្មោះចាន់ (ដើមបណ្តឹង) ឱ្យប្រាក់ចំនួន ៣០ម៉ឺនរៀល ទៅឱ្យក្រុមសារព័ត៌មាន៣នាក់ ខាងលើ ជាលក្ខណៈមនោសញ្ចោតនា មិនគួរចាប់វាយខ្នោះ។ សារព័ត៌មានខាងលើ បានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំ ដែលពុំមែនជាការពិត វាជារូប ភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារ ព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវ តាមច្បាប់ស្តីពីរបបសារព័ត៌មាន។

៣- កងរាជអាវុធហត្ថ នៅតែរង់ចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិ ក្នុងន័យស្ថាបនា ដែលជាធាតុចូល…៕

RELATED ARTICLES