Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្ស៧នាក់ ជិះទូកបេះឈូក លិចស្លាប់២

 សិស្ស៧នាក់ ជិះទូកបេះឈូក លិចស្លាប់២

ខេត្តតាកែវ ៖ ក្មេងប្រុសជាសិស្សសាលា ១ក្រុម មានគ្នា៧នាក់ ឆ្លៀតពេលសម្រាកពីការរៀនសូត្រ បាននាំ គ្នាជិះទូក បេះឈូកនៅក្នុងស្រះទឹកវត្ត ស្រាប់តែលិចទូកចូលទឹក បណ្តាលឱ្យក្មេងប្រុស២នាក់ (មិនចេះហែល ទឹក) លង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែល ៥នាក់ទៀត ចេះហែលទឹក បាននាំគ្នាហែលឡើងគោក រួចរស់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រះទឹក ក្នុងបរិវេណវត្តបារាយណ៍ ស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូនកែវ។

ក្មេងប្រុស២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះតេត រតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្រាំងតាពូង សង្កាត់បារាយណ៍ ក្រុងដូនកែវ និងទី២-ឈ្មោះគក ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ។

ចំណែកក្មេងប្រុស៥នាក់ទៀតដែលបានរួចរស់ជីវិត រួមមាន ទី១-ឈ្មោះភន សុធន់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ។ ទី២-ឈ្មោះអឿន គឹមយ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ។ ទី៣-ឈ្មោះលាន ហុកលីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិជ្រោយប្រឃរ សង្កាត់បារាយណ៍ ក្រុងដូនកែវ។ ទី៤-ឈ្មោះរុន ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូន កែវ និងទី៥-ឈ្មោះខុម ភក្ត្រា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៧នាក់ ខាងលើ ឆ្លៀតពេលសម្រាក ពីការសិក្សា បាននាំគ្នាទៅជិះទូក (ទូកស្មាច់) របស់ព្រះសង្ឃ ដែលទុកនៅក្នុងស្រះទឹក ស្ថិតនៅខាងកើតវត្ត ប្តារាយណ៍ ដើម្បីបេះផ្លែឈូកហូប។ លុះដោលទូកចេញទៅដល់កណ្តាលស្រះ ក្រុមក្មេងៗទាំង៧នាក់ បាន ឈោងដៃបេះផ្លែឈូករៀងខ្លួន បណ្តាលឲ្យទូកផ្អៀងលិចនៅកណ្តាកស្រះនោះតែម្តង។

ប្រភពដដែល បន្តថា ខណៈដែលទូកបានលិចនោះ មានក្មេងៗចំនួន ៥នាក់ រួមមាន ១-ឈ្មោះភន សុធន់ ២-ឈ្មោះអៀន គឹមយ៉ាន ៣-ឈ្មោះ លាន ហុកលីម ៤-ឈ្មោះរុន ចិត្រា និងទី៥-ឈ្មោះ ខុម ភក្ត្រា ដែលសុទ្ធ សឹងតែចេះហែលទឹក បាននាំគ្នាប្រវេប្រវាហែលមក ដល់មាត់ស្រះវិញដោយសុវត្ថិភាព។ ចំណែកក្មេងរងគ្រោះទាំង២នាក់ មានឈ្មោះតេត រតនា និងឈ្មោះគក ដាវីន ដែលមិនចេះហែលទឹក បានលិច ទៅជាមួយទូក បណ្តាលឱ្យស្លាប់តែម្តង។ រីឯទូកស្មាច់ មកដល់ពេលនេះ មិនទាន់មានអ្នកណារកឃើញនិងស្រង់ បានឡើយ ពីព្រោះទូកនោះបាន លិចចុះទៅដល់បាតស្រះទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ធ្វើការ ជួយរាវរក និងស្រង់ក្មេងប្រុសរងគ្រោះទាំង២នាក់ ឡើងមកលើគោក និងបានបង្កើតគណៈកម្មការ មានកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបារាយណ៍ គ្រូពេទ្យមណ្ឌល សុខភាពបារា យណ៍ ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកមេភូមិស្វាយឫស្សី និងលោកមេភូមិក្រាំងតាពូង ដើម្បីធ្វើការពិនិត្យ និងធ្វើកោសលវិច័យសពក្មេងប្រុសទាំង២ រួចសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយលង់ ទឹកស្លាប់ប្រាកដមែន។

សពក្មេងប្រុសទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES