Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងកាប់គ្នា៣ករណី ជាប់ខ្នោះ៧នាក់

ក្មេងទំនើងកាប់គ្នា៣ករណី ជាប់ខ្នោះ៧នាក់

ភ្នំពេញ ៖ ក្រុមក្មេងទំនើងឈាមរាវ ដែលបានបង្កការអុកឡុក ដេញវាយតប់ កាប់មនុស្ស កាប់ម៉ូតូ ចំនួន៣ ករណីផ្សេងគ្នា ក្នុងនោះមាន ១ករណី ដេញកាប់យុវជនម្នាក់ដាច់កដៃរងរបួសយ៉ាងធ្ងន់ កាលពីពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន បានសរុបចំនួន៧នាក់ នាំយកទៅចាត់ការ តាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្ត បន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធ ប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាមូរ៉ៃ កាប់លើជនរងគ្រោះ បណ្តាលឱ្យរង របួសដាច់កដៃ និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាត) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ៣ករណី។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ករណីទី១- ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាមូរៃ កាប់លើជនរងគ្រោះបណ្តាលឱ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាតចំនួន ៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះច្រិច សុខរីម ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួល ទំពូង២ ខណ្ឌចំការមន (រងរបួសដាច់កដៃឆ្វេង និងជើង) រងរបួសជាទម្ងន់ សម្ភារៈខូចខាត និងម៉ូតូចំនួន ៣គ្រឿង ។

ករណីទី២- ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាល ឱ្យត្រូវម៉ូតូរងការ ខូចខាតម៉ូតូ ចំនួន១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្ត បូរិន ផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ជនរងគ្រោះ មិនដាក់បណ្តឹង មិនស្គាល់អត្តសញ្ញាណ។

និងករណីទី៣- ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាល ឱ្យត្រូវម៉ូតូរង ការខូចខាតម៉ូតូ ចំនួន ១គ្រឿង និងសម្ភារៈមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះប៊ុន ណារឿង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ សម្ភារៈខូចខាត ម៉ូតូ ចំនួន១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IV-8962 និងសម្ភារៈ មួយចំនួន។

ដោយឡែក ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះថៃ វីរៈយុទ្ធ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 10A1 វិទ្យាល័យវត្តភ្នំ មានលំនៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ។ ទី២-ឈ្មោះព្រំ ណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មុខរបរសិស្សថ្នាក់ទី 8A វិទ្យាល័យ វត្តភ្នំ មានលំនៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៣-ឈ្មោះ ញ៉ូ មួនខេមរា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 11D វិទ្យាល័យវត្តភ្នំ មានលំនៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ។ ទី៤-ឈ្មោះបាក់ បញ្ញាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 10D1 វិទ្យាល័យសន្ធរ ម៉ុក មានលំនៅ ផ្ទះលេខ 128E2 ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ ទី៥-ឈ្មោះសាន់ សាកាន ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 9A2 វិទ្យាល័យទឹកល្អក់ មានលំនៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៦-ឈ្មោះសុទ្ធ ពិទីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី 9B វិទ្យា ល័យ វត្តភ្នំ មានលំនៅ ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ និងទី៧-ឈ្មោះគឹម សាន់នីត ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យវត្តភ្នំ មានលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូន ពេញ។

រីឯសម្ភារៈដកហូតបាន រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ និងលេខ ម៉ាស៊ីន 9647 ពាក់ស្លាកលេខ ភ្នំពេញ 1IC-9033។ ២-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ លេខតួ 5814 និងលេខម៉ាស៊ីន 5805 ពាក់ស្លាកលេខ ភ្នំពេញ 1JA-5228។ និង៣-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ លេខតួ 8092 និងលេខម៉ាស៊ីន 8462 ពាក់ស្លាកលេខ ភ្នំពេញ 1KB-0255។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES