Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគប់ដុំថ្មធ្លុះកញ្ចក់ឡាន បែកចិញ្ចើមតៃកុង

គប់ដុំថ្មធ្លុះកញ្ចក់ឡាន បែកចិញ្ចើមតៃកុង

ខេត្តតាកែវ ៖ ជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពគប់ទៅលើ រថយន្ត ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបែកកញ្ចក់រថយន្ត ត្រូវបុរស ជាអ្នកបើកបរ របួសចិញ្ចើម បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកក្រុម ជនបង្កហេតុ បាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីគប់កញ្ចក់រថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង បើកបរក្នុងទិសដៅពីជើង ទៅត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-9147 បើកបរមកពីទិសខាងត្បូង ទៅជើង បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ បែកអំបែងត្រូវអ្នកបើរបរឈ្មោះសុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិឈ្មួញ សង្កាត់ដង្កោ ខណ្ឌសែន សុខ រាជធានីភ្នំពេញ រងបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តា ប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ ទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើត ហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្កហេតុបាន។

រហូតមកដល់ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាល ខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធរតាមបណ្តោយផ្លូវ ជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្កហេតុ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES