Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពោះធំ៥ខែ ធ្លាយឪចិញ្ចឹមរំលោភ៥ដង

ពោះធំ៥ខែ ធ្លាយឪចិញ្ចឹមរំលោភ៥ដង

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ កំព្រាឪពុកម្តាយតាំងពីតូច ត្រូវបានក្រុមគ្រួសារមួយ ទទួលយកមកចិញ្ចឹមមើលថែ លុះបន្ទាប់ពីកូនស្រីចិញ្ចឹមធំពេញរូបពេញរាង ស្រាប់តែបុរសចំណាស់ជាឪពុកចិញ្ចឹម បែកគំនិតធ្វើសកម្មភាព រំលោភសេពសន្ថវៈកូនស្រីចិញ្ចឹម ដែលទើបនឹងមានវ័យ១៤ឆ្នាំ រហូតបានសម្រេចជាច្រើនលើក។ លុះក្មេងស្រីរងគ្រោះមានផ្ទៃពោះ ៥ខែ ទើបបែកការ និងឈានដល់ការឃាត់ខ្លួនបុរសជាឪពុកចិញ្ចឹមនាំយក ទៅចាត់ការតាមច្បាប់។

ការចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុកចិញ្ចឹមដែលចាប់រំលោភកូនស្រីនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល។ជនសង្ស័យដែលចាប់រំលោភកូនស្រីចិញ្ចឹម រហូតមានផ្ទៃពោះនោះ មានឈ្មោះ ដន រុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ (កំពុងមានផ្ទៃពោះ៥ខែ) ជាកូនកំព្រា  ត្រូវជនសង្ស័យទទួលយកមកចិញ្ចឹមតាំងពីតូច សព្វថ្ងៃរស់នៅផ្ទះជា មួយជនសង្ស័យ ជាឪពុកចិញ្ចឹម។ 

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីស្ត្រីជាម្តាយធំរបស់ក្មេងស្រីរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ដន រុំ ថាបានចាប់រំ លោភក្មេងស្រីរងគ្រោះ ដែលត្រូវជាកូនស្រីចិញ្ចឹមខ្លួនឯង រហូតដល់ក្មេងស្រីរងគ្រោះ មានផ្ទៃពោះ៥ខែ។យោងតាមពាក្យបណ្តឹងខាងលើ បានឱ្យដឹងថា មុនពេលបែកធ្លាយរឿងនេះ គឺស្ត្រីជាម្តាយធំ បានសង្កេតឃើញថា ក្មេងស្រីរងគ្រោះ ហាក់មានពោះធំចម្លែក ពីមួយថ្ងៃទៅមួយថ្ងៃ លុះមើលទៅដូចជាមិនស្រួល ក៏បានហៅក្មេង ស្រីរងគ្រោះ មកសួរនាំ តែនាងមិនព្រមឆ្លើយ ទើបនាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យអេកូ ទើបដឹងការពិតដោយគ្រូ ពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះ កំពុងមានផ្ទៃពោះ  ៥ខែទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ជជីកសួរ រហូតដល់ក្មេងស្រីរងគ្រោះ ដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវឪពុកចិញ្ចឹម ឈ្មោះ ដន រុំ ចាប់រំលោភជាច្រើន លើកមកហើយ រហូតដល់មានផ្ទៃពោះបែបនេះ។ បន្ទាប់ពីរឿងរ៉ាវបានបែកធ្លាយ សាច់ញាតិបានសម្រេចដាក់ ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការ ស្រាវជ្រាវ និងនាំខ្លួនបុរសឈ្មោះ ដន រុំ ដែលរងការចោទប្រកាន់ថាបានចាប់រំលោភកូនស្រីចិញ្ចឹម រហូតដល់ មានផ្ទៃពោះ មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យឈ្មោះ ដន រុំ បានឆ្លើយសារភាពថា ក្មេងស្រីរងគ្រោះខាងលើ ត្រូវជាកូន ចិញ្ចឹមរបស់ខ្លួន ដែលនាងគឺជាក្មេងកំព្រាឪពុកម្តាយ និងត្រូវបានខ្លួន (ជនសង្ស័យ) ទទួលយកមកចិញ្ចឹម តាំង ពីតូច។ រហូតដល់នាងពេញវ័យ អាយុ១៤ឆ្នាំ ខ្លួនបានលួង លោមរំលោភសេពសន្ថវៈនាង រហូតបានសម្រេច ជាបន្តបន្ទាប់ សរុបចំនួន៥ដង  នៅចំណុចគុម្ពឫស្សីក្រោយផ្ទះ និងនៅក្រោមផ្ទះ បណ្តាលឱ្យនាងមានផ្ទះពោះ ៥ខែ ទើបបែកធ្លាយរឿងនេះតែម្តង។

ជនសង្ស័យជាឪពុកចិញ្ចឹមខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES