Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបុកគ្នា របួស៦៣នាក់

ឡានដឹកកម្មករបុកគ្នា របួស៦៣នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករ ចំនួន២គ្រឿង ទើបនឹងដឹកកម្មករចេញពីរោងចក្រ បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឱ្យកម្មករ-កម្មការិនី សរុបចំនួន៦៣នាក់ ដែលរួមដំណើរលើរថយន្តទាំងសងខាង បានទទួលរងរបួសធ្ងន់ -ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំ ណុចភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរដោយឈ្មោះណែម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ  មានលំនៅ ភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ (របួសធ្ងន់) បើកបរក្នុងទិសដៅពីខាងលិច ទៅកើត លុះបើកបរ មកដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-6706 បើកបរដោយឈ្មោះរ៉ឹម រុំ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុក សាមគ្គីមុនីជ័យ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល (របួសធ្ងន់៩ នាក់)។

ក្រោយកើតហេតុ មន្ត្រីជំនាញបានហៅរថយន្តសាមុយ ដឹកអ្នករងរបួសទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។

ចំណែកវត្ថុតាង រថយន្តទាំង២គ្រឿង បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចរាល់ ក៏អូសយកមករក្សា ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចាន់សែន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES