ចិន៖ រដ្ឋាភិបាលចិន កំពុងត្រៀម ធ្វើការតបតវិញ ប្រសិនជា ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្តើមធ្វើ សង្គ្រាម ពាណិជ្ជកម្ម នេះបើតាម ក្រុមអ្នក សម្រុះសម្រួល ពាណិជ្ជកម្មដ៏ធំរបស់ សហរដ្ឋអាមេរិក បានព្រមាន កាលពីថ្ងៃពុធ ។
ប្រធានសភា ពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងគណៈកម្មការ គោលនយោបាយ របស់ចិនលោក Lester Ross បានថ្លែង ថាតាម ដែលយើងដឹង មកថា ចិនកំពុងត្រៀម ចាត់វិធានការណ៍ រួចជាស្រេចក្នុង ព្រឹត្តការណ៍នៃ សកម្មភាពនា នាតាម រយៈរដ្ឋបាលថ្មី ដែលពួក គេគួរតែ រឹតបន្តឹង លើការ វិនិយោ គនិង ពាណិជ្ជកម្មជាមួយនិង ការគោរពតាមចិន ។
លោក Ross ក៏បាន ថ្លែងថាចិន បានគំរាម ចំពោះការ វិនិយោគ ថ្មីនិងកំពុង ត្រៀមខ្លួន ចាត់វិធានការ ក្នុងការវាយ បកត្រឡប់ទៅរកសហរដ្ឋអាមេរិក វិញប្រ សិនជា សកម្មភាព ដូច្នេះកើត មានឡើង ។
លោកបានធ្វើការ អត្ថាធិប្បាយ បែបនេះ ស្របពេល ដែលសភា ពាណិជ្ជកម្មបាន បង្ហាញនូវ លទ្ធផល នៃការស្ទាបស្ទង់ ពាណិជ្ជកម្មមួយដែលមាន ឥទ្ធិពលលើក្តី បារម្ភអំពី ការកើន ឡើងនៃការ ឧបត្ថម្ភនិយម ការប៉ាន់ ប្រមាណពី ទីផ្សារ បរិមាណ ទំនិញ មានកំណត់និងការធ្វើនិយ័តកម្ម មិនច្បាស់លាស់ ក្នុងប្រទេសចិន ។
ចំណែកក្រសួង ពាណិជ្ជកម្មមិនបាន ឆ្លើយតបនឹង សំណើសុំ ធ្វើការអត្ថាធិប្បាយ លម្អិតអំពី រឿងនេះនោះឡើយ ។ នៅក្នុងយុទ្ធនាការនយោបាយលោក ដូណាល់ ត្រាំ បានគំរាម ដាក់ ទណ្ឌកម្ម លើតារាង ពន្ធដោយ ដំឡើង ៤៥% លើការនាំចេញរបស់ចិនមកកាន់សហរដ្ឋអាមេរិកជាដើម ។
គួរកត់សម្គា ល់ថានៅ ក្នុងមហា សន្និបាត សេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស ស្វីស កាលពី ថ្ងៃអង្គារលោក ប្រធានាធិបតី ស៊ី ជីនពីង បានថ្លែង ថានឹង គ្មានអ្នក ឈ្នះឡើយ ក្នុងសង្គ្រាម ពាណិជ្ជកម្ម ។