Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រី​​ វែលប្រកាស ​ចូលនិវត្តន៍ព្រោះ...

នាយករដ្ឋមន្ត្រី​​ វែលប្រកាស ​ចូលនិវត្តន៍ព្រោះ…

វែល៖ នាយករដ្ឋមន្ត្រី​  New South Wales លោក Mike Baird បាន​ប្រកាស ​​ការ​ចូល​និវត្ត​ន៍​ ពី​តំណែងនាយករដ្ឋមន្ត្រី ​និង​រដ្ឋសភា​របស់ ​លោក​នៅ​ សប្តាហ៍ក្រោយ ។

នាយករដ្ឋ​មន្ត្រី​ ដែលកាន់តំណែង ​ចាប់តាំងពី​ ខែ​មេសាឆ្នាំ​២០១៤ រូបនេះ​បាន ​ប្រ​កាស​ពី​ ការ​ចាកចេញ​ ដោយមិន បាន​រំពឹងទុក​របស់ លោក​ក្នុង ​សេចក្តី​ថ្លែង​ ការ​ណ៍​មួយ ​ដែល ចេញផ្សាយ កាល ពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ថា ខ្ញុំ​បាន​ សម្រេច ​ចិត្ត​ថា​នេះគឺ ជា​ពេលវេលា​ដ៏​ល្អបំផុត​សម្រាប់​ រូបខ្ញុំ​​​ដើម្បី​កាន់ ខ្សែបង្ហៀ​រដឹក​មុខ​ លើ​នាយរដ្ឋមន្ត្រី​ថ្មី​ ។

នៅក្នុង​សន្និសិទ​ កាសែត​មួយ​ លោក Baird បាន​បកស្រាយ​ ថា​ដោយសារ តែ​បញ្ហា​សុខភាព ​​ក្រុមគ្រួសារ របស់​ លោកកំពុង​ប្រឈមមុខ គឺ​ឱពុក របស់លោក ​ទទួល​ការវះកាត់​ បេះដូងជំហ​ ម្តាយរបស់លោក ​មានជំងឺសាច់ដុំ និង​ប្អូនស្រី​របស់ លោក​​ថ្មីៗនេះ​សម្រាកព្យា បាល​នៅ មន្ទីរពេទ្យទៀត​។

លោកបាន​ថ្លែងថា​ និយាយឲ្យ​ស្មោះ ត្រង់ទៅ​នៅ ពេល​នោះ​ខ្ញុំ​ក៏មាន​ ជំងឺមិនអាច ​ចំណាយ​ពេល ​ដែល​អាចធ្វើ​ទៅបាន​សម្រាប់អ្នកទាំងគ្នានោះឡើយ ហើយ​ បញ្ហានេះ ​នឹង​ធ្វើឲ្យមាន ការផ្លាស់ប្តូរ​រហូត មកដល់ថ្ងៃនេះ ។ ​​​​

មួយវិញទៀត ​អ្វីដែលជា ការ​សោកស្តាយ​ធំ បំផុត​របស់លោកគឺ ​ការបាត់បង់ឱកាស ​ក្នុងកា​កែទម្រង់ ​ពន្ធ ក្នុងប្រទេស​។ ​

 

 

RELATED ARTICLES