Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនកើតបាន៤០ថ្ងៃ យំលួងមិនបាត់ ឪបោះទម្លាក់ ដីបាក់ក ទើបបាត់យំ

 កូនកើតបាន៤០ថ្ងៃ យំលួងមិនបាត់ ឪបោះទម្លាក់ ដីបាក់ក ទើបបាត់យំ

ខេត្តតាកែវ ៖ ទារកម្នាក់ ទើបតែកើតបានប្រមាណជាងខែ ត្រូវម្តាយទុកឱ្យនៅជាមួយឪពុកមើលថែ ព្រោះម្តាយ រវល់ចេញទៅធ្វើការរោងចក្រ លុះកូនតូចឃ្លានបៅ យំខ្លាំងពេក បុរសជាឪពុកខំបីលួងយ៉ាងណាក៏មិនបាត់យំ ក៏ផ្ទុះកំហឹង បោះកូនតូចទម្លាក់ទៅលើដី បណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែងតែម្តង។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ ឪពុកបង្កើតបោះកូនតូចពីលើផ្ទះ បណ្តាលឱ្យបាក់កស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាង ជើង ស្រុកត្រាំកក់។

ជនដៃដល់ជាឃាតករសម្លាប់កូនបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសោម ហុកហេង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះនាង ស្រស់ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ កាត់ដេរ និងមានលំនៅក្នុងភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ ចំណែកទារកអភ័ព្វដែលស្លាប់ក្រោមស្នាដៃឪពុកបង្កើតខ្លួនឯង មានឈ្មោះហេង គឹមហៀង ភេទប្រុស អាយុទើប តែ ៤០ថ្ងៃប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ទារករងគ្រោះខាងលើ ទើបនឹងកើត បាន ៤០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែដោយសារជីវភាពគ្រួសារមានការខ្វះខាតខ្លាំង ទើបស្ត្រីជាម្តាយ បានចេញទៅធ្វើការ ងារ រោងចក្រ ទាំងសរសៃខ្ចី ដោយទុកកូនតូច ឱ្យប្តី (ជនសង្ស័យ) នៅផ្ទះ ជួយមើលថែ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ទារករងគ្រោះទំនងជាឃ្លានបៅ ទើបយំយ៉ាងខ្លាំង ហើយពេលនោះ ជនសង្ស័យជាឪពុក បានលើកកូនតូចមកបី លួងឱ្យបាត់យំ ប៉ុន្តែដោយសារកូនយំខ្លាំងពេក លួងយ៉ាងណាក៏ មិនបាត់ ស្រាប់តែបុរសសង្ស័យជាឪពុក ផ្ទុះកំហឹង រហូតដាច់ចិត្តបោះកូនតូចដែលកំពុងបីជាប់ដៃ ទម្លាក់ទៅលើ ដី បណ្តាលឱ្យទារកអភ័ព្វបាក់កស្លាប់នៅនឹងកន្លែងមួយរំពេច។

លោកអធិការនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ថា ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាន រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឪពុកភ្លាមៗ ដើម្បីនាំយក មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករសម្លាប់កូនប្រុសខ្លួនឯង ឈ្មោះសោម ហុកហេង បានឆ្លើយ សារភាពថា ខ្លួនពិតជាបានបោះកូនអាយុ ៤០ថ្ងៃ ពីលើផ្ទះ មកដី បណ្តាលឱ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែខឹងកូនប្រុសយំខ្លាំងពេក ហើយលួងលោមមិនបាត់ ខណៈពេលដែលប្រពន្ធរបស់ គេបាន ចេញទៅធ្វើការនៅរោងចក្របាត់ ហើយទុកកូនឲ្យខ្លួនជាប្តី មើលថែ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសពទារករងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES