តំបន់អាហ្វ្រិក
ហ្គំប៊ី៖ រដ្ឋាភិបាល នីហ្សេរីយ៉ា នៅថ្ងៃពុធនេះបានដាក់ ពង្រាយកង ទ័ពនិងយន្តហោះ ចម្បាំងជាច្រើន គ្រឿងនៅ ប្រទេសហ្គំប៊ី ដែលជាផ្នែកមួយ នៃសហគម សេដ្ឋកិច្ចតំបន់ អាហ្វ្រិកខាងលិច (ECOWAS) ដើម្បីបង្ខំឲ្យ មានការប្រគល់ អំណាច តាមរយៈលទ្ធផល បោះឆ្នោត កាល ពីថ្ងៃទី ១ធ្នូឆ្នាំ២០១៦ក្នុង ប្រទេសនេះ ។
អ្នកនាំពាក្យកងទ័ព ជើងអាកាស នីហ្សេរីយ៉ា លោក Ayodele Famuyiwa បានឲ្យ ដឹងនៅក្នុង សេចក្តីថ្លែង ការណ៍មួយថាទ័ពអនិមិត្ត(ភាពអាចមាន ឬមិនមាន) សម្រាប់ ប្រតិបត្តិការ នៅ ហ្គំប៊ី ចេញពីក្រុម ហ្វឹកហ្វឺន ប្រយុទ្ធដែន អាកាស១១៧ក្នុងរដ្ឋ Niger ដែលឈរ ជើងក្នុង ទីក្រុង Dakar ប្រទេសសេនីហ្គាល់ ។
កងទ័ពដែលបាន ដឹកជញ្ជូនតាម ផ្លូវអាកាស ជាមួយនិង យន្តហោះដឹក យោធា Hercules C-130 រាប់បញ្ចូល ក្រុមគាំទ្រ ការប្រយុទ្ធ អ្នកបច្ចេកទេស កង កម្លាំងពិសេស និង កងកម្លាំង ផ្នែកឱសថ ព្យាបាល ជាដើម ។
យុទ្ធោបករណ៍ដទៃ ទៀតក៏ត្រូវបាន ដាក់ពង្រាយ ក្នុងប្រទេសហ្គំប៊ី ដែរ ដូចជាយន្តហោះ ចម្បាំង ឧទ្ធម្ភាគចក្រ បំពាក់កាំភ្លើង យន្ត និង យន្តហោះ Hercules C-130 ផងដែរក្នុង ចំណោម យន្តហោះដទៃ ។
ប្លុកក្នុងតំបន់ និងសហគម អាហ្វ្រិកគ្រោង នឹងបង្ខំលោក ប្រធានាធិបតី Yahya Jammeh របស់ប្រទេស ហ្គំប៊ី ឲ្យចាក ចេញពី តំណែងនិងដំឡើង លោក Adama Barrow ដែលជា ប្រធានាធិបតី ជាប់ឆ្នោត ជំនួសវិញ ។
គួររំលឹកថា ប្រធានាធិបតី វ័យ៥១ឆ្នាំ របស់ហ្គំប៊ី លោក Jammeh បានបដិសេធ មិនទទួលយក លទ្ធផលនៃ ការបោះឆ្នោត កាលពីថ្ងៃទី១ធ្នូនោះឡើយ ដែលបង្ហាញ ឲ្យឃើញ ថាលោក បានបាត់ អំណាច ទៅឲ្យ លោក Barrow ។ លោក Barrow ត្រូវបាន គេកំណត់តែងតាំងធ្វើជា ប្រធានាធិបតី នៅថ្ងៃព្រហស្បត្តិ៍ ដោយលោក បានជម្លៀស ចេញពីហ្គំប៊ី ទៅកាន់រដ្ឋធានី Dakar របស់ សេនីហ្គាល់ ក្នុងពេល ដែលមាន អំពើហិង្សា បានកើតឡើង កាលពីថ្ងៃសៅរ៍ ។