Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងធ្វើទារុណកម្ម ស្លាប់១ ជាប់ខ្នោះ៥

ចាប់បង្ខាំងធ្វើទារុណកម្ម ស្លាប់១ ជាប់ខ្នោះ៥

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម ចំនួន៥នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ត្រូវបាន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងពាក់ព័ន្ធ ស្រាវជ្រាវចាប់ឃាត់ខ្លួន បន្ទាប់ពីចាប់បង្ខាំងនិងធ្វើទារុណកម្មលើជនរងគ្រោះ ចំនួន៥នាក់ និងបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់។

ប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ នៃស្នង ការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តអានយ៉ាង នៃសាធារណដ្ឋសង្គមនិយមវៀតណាម។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជន សង្ស័យជា ជនជាតិវៀតណាម ចំនួន ៥នាក់ ខណៈ៧នាក់ កំពុងគេចខ្លួន ចំណែកមេខ្លោងម្នាក់ ឃាត់ខ្លួនបាននៅប្រទេស វៀតណាម។

របាយការណ៍ដដែល បន្តថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រហែលម៉ោង១២ថ្ងៃត្រង់ មានជនជាតិ វៀត ណាម ២នាក់ បានមកជួលផ្ទះនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ក្នុងតម្លៃ ១ពាន់ដុល្លារ ក្នុង១ខែ ដោយកក់ ៥០០ដុល្លារ ប្រាប់ថា ស្អែក បានធ្វើឯកសារជួល។ លុះស្អែកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅ វេលាម៉ោងប្រហែល ១២និង៣០នាទីថ្ងៃត្រង់ ម្ចាស់ផ្ទះឡើងទៅសួរ ដើម្បីធ្វើកិច្ចសន្យាជួលផ្ទះ ស្រាប់តែឃើញ សពនៅក្នុងបន្ទប់ទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកខ្លួនបានធ្វើសកម្មភាពធ្វើទារុណកម្មទៅលើជនរងគ្រោះ ចំនួន ៥នាក់ ដូចជា ចងជើង ចងដៃ យកស្គុតបិទមាត់ និងបានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចបានយក ស្បោងប្លាស្ទិកដុតបន្តក់លើជនរងគ្រោះ ហើយបានយកកូនកាំបិតចាក់ភ្លៅជនរងគ្រោះ បណ្តាលឱ្យស្លាប់ ១នាក់ និងរងរបួស​ចំនួន៤នាក់ពិតមែន។

ជនរងគ្រោះដែលស្លាប់ក្នុងករណីនេះ មានឈ្មោះ HOANG VANMUA ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិវៀត ណាម មានលំនៅ ភូមិម៉ាត់សឺ ឃុំជីមិញ ស្រុកជឺលិញ ខេត្តហាយ៉ៀង ប្រទេសវៀតណាម (វិជ្ជមានសារធាតុ ញៀន)។ ចំណែកជនរងគ្រោះ ៤នាក់ទៀត ជាជនជាតិវៀតណាម របួសធ្ងន់ ពីរនាក់ និងស្រាល ២នាក់៕

RELATED ARTICLES