Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបញ្ជាប្រមូលសិស្សគេចសាលា យកមកអប់រំ

ស្នងការបញ្ជាប្រមូលសិស្សគេចសាលា យកមកអប់រំ

ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចាត់វិធានការប្រមូល សិស្សសាលាដែលគេចសាលា មិនចូលរៀន ទៅប្រមូលផ្តុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នា ធ្វើជាបងតូចបងធំ មកអប់រំណែនាំ ធ្វើកិច្ចសន្យា នៅតាមអធិការដ្ឋាននគរបាល និងអញ្ជើញអាណាព្យាបាល ឪពុកម្តាយ មកធានាឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការដឹងឮពីលោកគ្រូ អ្នកគ្រូ និងនាយកសាលាផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការអនុវត្តបែបនេះ មើលមួយភ្លែតទៅហាក់ឆ្ងាយពីតួនាទី ភារកិច្ច របស់នគរបាលបន្តិច ហើយអាចរងការរិះគន់ប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះ ក៏ប៉ុន្តែលោក ស្នងការ បានសង្កត់ធ្ងន់ថា បើនគរបាល មិនចូលរួមធ្វើទេ នោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សា ដោយ សាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ៘ ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្ន គឺតឹងតែងខ្លាំងណាស់។

លោកស្នងការ បន្តថា ភាគច្រើនក្មេងៗដែលពពាក់ពពូនជុំៗគ្នាបែបនេះ មិនយូរទេ នឹងបង្កើតជាក្រុមបងធំបងតូច ប្រព្រឹត្តអំពើមិនគប្បី ឬអាចឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលសង្គមស្អប់ខ្ពើម ការនេះហើយចៀសពីន គរបាល ចេញអន្តរាគមន៍មិនរួច។

លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា បើលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ ប្រជាពលរដ្ឋឬនគរ បាល មិនចូលរួមកែតម្រូវបញ្ហានេះទេ អនាគតក្មេងៗទាំងនោះ អាចក្លាយទៅជាជំងឺសង្គម ដែលត្រូវតាមព្យា បាល គ្មានដែនកំណត់។ ម៉្យាងការអភិវឌ្ឍប្រទេសជាតិ ក៏នឹងជួបការលំបាក ដោយសារតែក្មេងៗ សិស្សសាលា ដែលយើងមើលឃើញសព្វថ្ងៃអនាគត គឺជាអ្នកមានចំណែកចូលរួមសម្រេចជោគវាសនាជាតិផងដែរ។

ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាល ទាំង១៣ក្រុង-ស្រុក ចាប់ផ្តើមចូលធ្វើវេទិកាផ្សព្វផ្សាយដល់ក្នុងសាលារៀន និងចាប់ប្រមូលក្មេង ៗគេចសាលា មិនចូលរៀន មកធ្វើការអប់រំបានច្រើនករណី។

សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជម្រាបដល់អាណាព្យាបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ដែរថា ការអនុវត្ត កិច្ចការនេះនឹងធ្វើដូចភ្លៀងរលឹម និងតឹងរ៉ឹង ពីមួយថ្ងៃទៅមួយថ្ងៃ និងសំណូមពរប្អូនៗសិស្សានុ សិស្ស ទាំងអស់ក្នុងខេត្តព្រៃវែង ខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ បម្រើ សង្គមជាតិ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ព្រោះប្អូនៗទាំងអស់គ្នា គឺជាទំពាំងស្នង ឫស្សី សូមធ្វើខ្លួនជាទំពាំងដ៏មានគុណភាព ដែលប្រទេសជាតិត្រូវការ៕

RELATED ARTICLES