Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្កាត់ពីភ្នំពេញ ទៅប្លន់នៅកំពង់ចាម ជាប់ខ្នោះ៦

ស្កាត់ពីភ្នំពេញ ទៅប្លន់នៅកំពង់ចាម ជាប់ខ្នោះ៦

ខេត្តកំពង់ចាម ៖ ជនសង្ស័យមួយក្រុម បាននាំគ្នាមកពីរាជធានីភ្នំពេញ មកធ្វើសកម្មភាពធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម ប្រដេញចាប់ឃាត់ខ្លួនបាន ៦នាក់ ដកហូតម៉ូតូ ៥គ្រឿង ហើយក្នុងហេតុការណ៍នោះ ក៏បណ្តាលឱ្យសមត្ថកិច្ចមួយរូប រងរបួសផងដែរ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីធាក់ប្លន់ភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញផែនការងារ នគរបាល ព្រហ្មទណ្ឌ និងជំនាញអធិការដ្ឋាននគរបាលស្រុក កំពង់សៀម សហការជាមួយស្រុកបាធាយ ដើម្បីធ្វើការស្រាវ ជ្រាវ ប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង៤០នាទី ក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់ សៀម។

លុះនៅវេលាម៉ោង ៧និង៥៥នាទីយប់ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានជន សង្ស័យ ចំនួន៦នាក់ នៅត្រង់ចំណុចភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន  ទី១-ឈ្មោះវៀង តាំងដាយ ហៅឌាំង ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មានលំនៅ ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២-ឈ្មោះសូសហ្វី រ៉ូអាមី អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅភូមិ ឃ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះឡុង ណាវី ហៅស អាយុ១៨ឆ្នាំ មានលំនៅ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការ មន រាជធានីភ្នំពេញ។ ទី៤-ឈ្មោះផន សុខនី អាយុ១៩ឆ្នាំ មានលំនៅ ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ។ ទី៥-ឈ្មោះស៊ុន សារិទ្ធ និងទី៦-ឈ្មោះ សាំង សុធារិទ្ធ ហៅញក់ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅ ភូមិគីឡូ៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ៥គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន៤គ្រឿង និងម៉ូតូរបស់ជនរង គ្រោះម៉ាកស៊ុយស៊ូគី និច ចំនួន១គ្រឿង)។

ជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី។

ដោយឡែក នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ លោកប៊ិន ឡាដា អភិបាលស្រុក កំពង់សៀម និងលោក-លោកស្រី អភិបាលរង និងសហការី ព្រមទាំង កងកម្លាំងទាំងបី បានមកចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ឆាំ សុខថេង នាយរងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដែលជួប គ្រោះថ្នាក់ដួលម៉ូតូ ក្នុងពេលចុះកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើផងដែរ។ នៅក្នុងនោះដែរ លោកប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានឧបត្ថម្ភថវិកា ចំនួន៣០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ៕

RELATED ARTICLES