Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកកាណូតបុកគ្នា ធ្លាក់ទឹកស្លាប់១

បើកកាណូតបុកគ្នា ធ្លាក់ទឹកស្លាប់១

ខេត្តពោធិ៍សាត់ ៖ កាណូត ២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម្ខាងបែកក្បាល រងរបួស យ៉ាងធ្ងន់ រួចធ្លាក់ចូលទឹក លុះក្រោយពីស្រង់បាន ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏បាត់បង់ជីវិតនៅតាមផ្លូវ។ហេតុការណ៍គ្រោះថ្នាក់ផ្លូវទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្បាលបឹងតាសូ ខាងលិច ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង។បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះង្វៀង យ៉ាំងទិន ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មុខរបរទិញ-លក់ត្រី មានលំនៅ ឃុំរាំងទិល ស្រុកកណ្តៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានកាណូតស្មាច់ ចំនួន២គ្រឿង បានបើកបញ្ច្រាស ទិសគ្នា នៅក្នុងព្រៃរនាមបឹងទន្លេសាប ដោយ១គ្រឿង ម៉ាកសាំងយ៉ុង ប្រវែង១០ម៉ែត្រ បើកបរដោយឈ្មោះង្វៀង យ៉ាំងតាំ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិវៀតណាម (ជិះគ្នា២នាក់) ចំណែក ១គ្រឿងទៀត ម៉ាកហ៊ីណូតា កម្លាំង ១៨សេះ ប្រវែង៦,៩ម៉ែត្រ បើកបរដោយឈ្មោះង្វៀង យ៉ាំងទិន ភេទប្រុស អាយុ៤៥ឆ្នាំ (ជិះជាមួយកូនតូចៗ២ នាក់) ។

ប្រភពដដែល បន្តថា កាណូតរបស់ឈ្មោះង្វៀង យ៉ាំងតាំ ទើបមកពីទិញត្រី ចំណែកាណូតរបស់ឈ្មោះ ង្វៀង យ៉ាំងទិន បានបើកទៅទិញត្រី ខណៈពេលនោះកាណូតទាំងពីរគ្រឿង គឺបើកបរក្នុងល្បឿនលឿនដូចគ្នា ហើយ ដោយសារតែផ្លូវទឹកមានការបត់បែន ហើយនឹងបាំង ព្រៃផងនោះ លុះកាណូតទាំង២គ្រឿង បើកទៅដល់ចំណុច កើតហេតុ ស្រាប់តែបុកគ្នាតែម្តង បណ្តាលឱ្យឈ្មោះង្វៀង យ៉ាំងទិន ត្រូវចំថ្ងាស បែកក្បាល និងធ្លាក់ពីលើកា ណូត លិចក្នុងទឹក ។ លុះស្រង់ឡើងមកបាន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជនរងគ្រោះបានដាច់ ខ្យល់ ស្លាប់តាមផ្លូវតែម្តង។

ដោយឡែក ភាគីអ្នកបើកកាណូតម្ខាងទៀត និងអ្នករួមដំណើរទាំងសងខាង ពុំមានអ្នករងរបួសនោះទេ។ បច្ចុប្បន្ន ភាគីទាំងសងខាង កំពុងតែសម្របសម្រួលគ្នា ដោយសារភាគីជនរងគ្រោះ ទារសំណង ១ម៉ីនដុល្លារសហរដ្ឋអា មេរិក ឯភាគីម្ខាងទៀត ពុំមានលទ្ធភាព៕

RELATED ARTICLES