Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រគល់ម៉ូតូមានឯកសារត្រឹមត្រូវ ជាង២០០គ្រឿង ឱ្យម្ចាស់កុងស៊ីបញ្ចាំវិញ

ប្រគល់ម៉ូតូមានឯកសារត្រឹមត្រូវ ជាង២០០គ្រឿង ឱ្យម្ចាស់កុងស៊ីបញ្ចាំវិញ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះទៅបើកឃ្លុំបេ កុងស៊ីបញ្ចាំនៅ ឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីដកហូតម៉ូតូ ចំនួន២៦២គ្រឿង ដែលមានឯកសារទទួល បញ្ចាំត្រឹមត្រូវ ប្រគល់ឱ្យម្ចាស់កុងវិញ និងប្រគល់បន្តទៅឱ្យម្ចាស់ដើម។

ការចុះដកហូតម៉ូតូនេះ ដឹកនាំដោយលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ និងលោកលីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃនេះក្រុមប្រតិបត្តិការចម្រុះបាន ចុះបើកឃ្លុំបេ ទីតាំងកុងស៊ីបញ្ចាំ ដែលបានបិទកន្លង មកដើម្បីដកហូតម៉ូតូ ចំនួន ២៦២គ្រឿង ដែលមានឯកសារត្រឹមត្រូវ ប្រគល់ទៅឲ្យម្ចាស់កុងស៊ីបញ្ចាំវិញ។ លោកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទៀតដែលបានបាត់ម៉ូតូ ឬអ្នក បានដាក់បញ្ចាំម៉ូតូ ត្រូវមកលោះម៉ូតូវិញ បើរកម៉ូតូមិនឃើញ ត្រូវរួសរាន់មកដាក់ពាក្យ បណ្តឹងនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនវិញ។

លោកឃ្លាំង ហួត បានបញ្ជាក់ថា ម៉ូតូដែលបានដកហូតកន្លងមក ប្រមាណជាង ១០០០គ្រឿង ក្នុងនោះ មានម៉ូតូ ចំនួន២៦២គ្រឿង ម្ចាស់កុងស៊ីមានឯកសារត្រឹមត្រូវ ត្រូវប្រគល់ឱ្យម្ចាស់វិញ។ដោយឡែកម៉ូតូដែលនៅសល់ប្រមាណជាង ៩០០គ្រឿង ម្ចាស់ឃ្លាំងអត់មានឯកសារ អត់មានពាក្យបណ្តឹង ជាម៉ូតូខុសច្បាប់ ត្រូវរក្សាទុកក្នុងឃ្លាំង ដើម្បីចាត់ចែងតាមនីតិវិធីរដ្ឋបាល ឬត្រូវដកហូតទុកជាសម្បត្តិរដ្ឋ។ លោកបាន បញ្ជាក់ផងដែរថា ការចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងកុងស៊ីបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះ ដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ ស្តុកម៉ូតូដែលត្រូវបានដក រហូត។ បើចប់ប្រតិបត្តិការនេះ នឹងបន្តទៅកន្លែងផ្សេងៗទៀត។

គួរបញ្ជាក់ថា កាលពីកំឡុងចុងខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃ្លាំង ហួតអភិ បាលរងរាជធានីភ្នំពេញ បានចាត់វិធានការក្តៅ ចុះត្រួតពិនិត្យកុងស៊ីបញ្ចាំចំនួន១៥ទីតាំង ក្នុងចំណោម កុងស៊ី ប្រមាណជាង៦០ទីតាំង ពិនិត្យឆែកឆេរ រកឃើញម៉ូតូ រថយន្ត និងម៉ូតូកង់៣ សរុបប្រមាណជាង ១០០០គ្រឿង ដែលមិនប្រក្រតី ហើយត្រូវបានដកហូតបញ្ជូនទៅកាន់ឃ្លាំងនៅក្រុមហ៊ុន OCIC និងឃ្លុំបេទុកក្នុងទីតាំង កុងស៊ី ខាងលើ។

ទន្ទឹមការដកហូតម៉ូតូ និងឃ្លុំបេឃ្លាំង ម្ចាស់អាជីវកម្ម ក៏បានទទួចស្នើសុំអោយថ្នាក់ដឹកនាំមេត្តាព ន្លឿននៅក្នុងការ ដោះស្រាយ ព្រោះពួកគាត់កំពុងតែជួបបញ្ហាប្រឈមជាច្រើនផងដែរ៕

RELATED ARTICLES