Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងវ៉ៃគ្នាផ្អើលបឹងកក់ ជាប់ខ្នោះ១០

ក្មេងទំនើងវ៉ៃគ្នាផ្អើលបឹងកក់ ជាប់ខ្នោះ១០

ភ្នំពេញ ៖ ក្មេងទំនើងចំនួន២ក្រុម បានបើកឆាកប្រយុទ្ធគ្នា ជិះម៉ូតដេញធាក់ រួចចុះរើសដុំថ្មគប់ និងទាញ ខ្សែក្រវាត់ដេញវាយគ្នា ផ្អើលតំបន់បឹងកក់ លុះសមត្ថកិច្ចល្បាតប្រទះឃើញ ចុះអន្តរាគមន៍ចាប់ក្របួចជាប់ សរុប១០នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងទំនើងដេញវាយតប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងមានយុវជនមួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ២គ្រឿង ចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ឆ្ពោះទៅអង់តែនទួលគោក ខណៈពេលជិះទៅដល់ ស្រាប់តែមានយុវជន មួយ ក្រុមទៀតមាន គ្នា៧ទៅ៨នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះមកក្បែរ រួចយកជើងធាក់ទៅលើម៉ូតូក្រុមយុវជន មានគ្នា៤នាក់ខាងលើ (ដោយមិនដឹងថា យុវជនពីរក្រុមនេះមានជម្លោះ ឬគំនុំអ្វីនឹងគ្នានោះទេ) ភ្លាមៗនោះ ក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវ រហូតទៅដល់ក្នុងបរិវេណបឹងកក់ ក្បែរផ្លូវរថភ្លើង ដោយភាគីទាំងសងខាង ខ្លះមានដុំថ្ម ខ្លះទៀតមានទាំងខ្សែក្រវាត់ បានវាយប្រតាយប្រតប់និងគប់គ្នាប្រសាច ផ្អើលពេញក្នុងបរិវេណបឹង កក់។ ស្របពេលនោះ មានកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ មកដល់ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងទាំង២ក្រុមនោះ រួមទាំងវត្ថុតាងផងដែរ។

ក្មេងទំនើងទាំងពីរក្រុម ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន រួមជាមួយវត្ថុតាង និងម៉ូតូ ជាច្រើនគ្រឿង យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES