Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងផឹករត់ កាប់១ពូថៅ

ខឹងផឹករត់ កាប់១ពូថៅ

ខេត្តរតនគិរី ៖ បុរសម្នាក់ បានសុំប្រពន្ធចេញទៅផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងភូមិ រួចបាត់ខ្លួនពេញ១យប់មិន ឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើង ប្រពន្ធតាមទៅរក ស្រាប់តែប្រទះឃើញប្តីដេកស្លាប់នៅក្នុងចម្ការដំឡូង ក្រោយផ្ទះមិត្តភក្តិ ដោយមានស្នាមរបួសកាប់ ១ពូថៅ ចំថ្ពាម ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ និងចាប់វាយខ្នោះជនសង្ស័យម្នាក់ នាំយកទៅសាកសួរ សង្ស័យជាករណីឃាតកម្ម កើតឡើងពីទំនាស់ក្នុងវង់ផឹក (ជនរងគ្រោះផឹករត់ទៅផ្ទះមុនគេ)។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៧ ខែកញ្ញ ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដំឡូង ខាងក្រោយផ្ទះរបស់ឈ្មោះណុប ណាវីត ហៅប៉េស ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

បុរសរងគ្រោះ មានឈ្មោះសឿន ប៉េងហោង ហៅទូច អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ១ ឃុំត្រ ពាំងក្រហម ស្រុកកូនមុំ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណុប ណាវីត ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីបុរសម្នាក់ឈ្មោះព្រឹប ដែលបានចូលរួមផឹកស៊ីជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះគាត់ (ឈ្មោះ ព្រឹប) ហើយបានជួបជុំគ្នា២-៣នាក់ ដើម្បីផឹកស៊ី។ លុះដល់ម៉ោង៥ល្ងាច ថ្ងៃដដែល ជនរងគ្រោះ បានសុំលាគេ ទៅផ្ទះមុន ដោយជិះម៉ូតូម្នាក់ឯង កាត់មុខផ្ទះជនសង្ស័យឈ្មោះណុប ណាវីត ហើយក្រោយមក គាត់ក៏មិនបាន ដឹងថាមានរឿងអ្វីកើតឡើងចំពោះជនរងគ្រោះទៀតដែរ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្តីរបស់នាង (ជនរងគ្រោះ) បានសុំនាងចេញទៅផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងភូមិ រួចក៏ទាញម៉ូតូ ជិះ ចេញបាត់ទៅ ហើយពេញ ១យប់នោះ មិនឃើញប្តីរបស់នាងវិលត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះព្រឹកឡើង នៅតែមិនទាន់ឃើញប្តីត្រឡប់មកផ្ទះវិញទៀត ទើបនាងបាន ចេញទៅតាមរកប្តី នៅកន្លែងផឹកស៊ី និងដើរសួរគេសួរឯងរកប្តី ស្ទើរគ្រប់ច្រកល្ហក ទើបដឹងថា កាលពីយប់ ឃើញប្តីនាងទៅជួបជុំផឹកស៊ីនៅចំណុចផ្ទះជនសង្ស័យឈ្មោះណុប ណាវីត ស្ថិតត្រង់ចំណុចកើតហេតុខាងលើ។ ពេលនោះ រូបនាងជាប្រពន្ធ បានទៅដល់ផ្ទះរបស់ជនសង្ស័យ និងបានដើររកប្តី ស្រាប់តែប្រទះឃើញប្តី របស់ នាងដេកស្លាប់នៅក្នុងចម្ការដំឡូងខាងក្រោយផ្ទះរបស់ជនសង្ស័យឈ្មោះណុប ណាវីត ទើបប្រញាប់រាយការណ៍ ប្រាប់ សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និង បានពិនិត្យ ធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះត្រូវរងការកាប់ប្រហារ ១ពូថៅ ចំថ្គាមខាងឆ្វេង បណ្តាលឱ្យស្លាប់ ហើយបើតាមស្លាកស្នាម គឺជនរងគ្រោះ ត្រូវគេកាប់ស្លាប់នៅខាងមុខផ្ទះ រួចហើយក៏មាន ស្នាមអូសសពចេញពីកន្លែងធ្វើឃាត ប្រហែល ៣០ម៉ែត្រ យកទៅចោលនៅខាងក្រោយផ្ទះ ក្នុងចម្ការដំឡូង តែម្តង។

បន្ទាប់មក សមត្ថកិច្ចបានតាមរកជនសង្ស័យជាម្ចាស់ផ្ទះ ដើម្បីសាកសួរ តែពេលរកឃើញ ជនសង្ស័យបាន កាន់ពូថៅមួយដើម ជាប់នឹងដៃ គ្រវីចុះឡើង មិនព្រមឱ្យសមត្ថកិច្ចចូលទៅជិតឡើយ។ ក្រោយមកសមត្ថ កិច្ចបានបើកប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ និងបន្តស្រាវជ្រាវ ឃាត់ខ្លួន មនុស្ស ២-៣នាក់ផ្សេងទៀត ដែលបានជួបជុំគ្នាផឹកស៊ីនៅយប់កើតហេតុ ដើម្បីនាំយកមកសាកសួរនៅ អធិ ការដ្ឋាននគរបាលស្រុក ដើម្បីកំណត់មុខសញ្ញា និងរឿងហេតុឱ្យបានច្បាស់លាស់។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រ ពៃណី៕

RELATED ARTICLES