Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូបង្រៀនបើកល្បែងស៊ីសង ប៉ូលិសចុះចាប់៣នាក់

គ្រូបង្រៀនបើកល្បែងស៊ីសង ប៉ូលិសចុះចាប់៣នាក់

ខេត្តព្រះវិហារ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល គូលែនត្បូង ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការសម្របសម្រួលរបស់លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ នាំយកទៅសាកសួរ។ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុច ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើ ការឃាត់ មុខសញ្ញា ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះសុខ គន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅ ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះអ៊ិត សូ ភេទប្រុស អាយ៥០ឆ្នាំ មុខរបរក សិករ មានលំនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន និងទី៣-ឈ្មោះធួន ធិញ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែនរ។ ចំណែកវត្ថុតាងដកហូត រួមមាន បៀ ១ហ៊ូ និងម៉ូតូ ចំនួន៥គ្រឿង។

មុខសញ្ញាទាំង៣នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញប្រតិបត្តិការខាងលើ ប្រជាពលរដ្ឋ បានសម្តែងនូវការកោតសសើរដល់កម្លាំងសមត្ថកិច្ច និងលោកព្រះ អាជ្ញារងខេត្តព្រះវិហារ ដែលចាត់វិធានការចំពោះករណីបើកល្បែងស៊ីសងបែបនេះ និងសំណូមពរឱ្យធ្វើការ បង្ក្រាបល្បែងស៊ីសងក្នុងស្រុកគូលែន ដូចភ្លៀងរលឹម៕

RELATED ARTICLES