Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមញ៉ែប៉ះសង្សារគេ កាប់របួស២ ជាប់ខ្នោះ៩

ញ៉ែប៉ះសង្សារគេ កាប់របួស២ ជាប់ខ្នោះ៩

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានញ៉ែនារីរូបស្រស់ម្នាក់ ប៉ះចំសង្សារគេ លុះយុវជនជាសង្សារគេដឹង ក៏ផ្ទុះកំហឹង លើកគ្នាទៅរករឿង ឈានដល់ការផ្ទុះហិង្សា ដេញកាប់គ្នា បណ្តាលឱ្យរងរបួសចំនួន២នាក់ និង ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនភាគីទាំងសងខាងសរុបចំនួន៩នាក់ នាំយកមកចាត់ការតាម ច្បាប់។

ករណីនេះមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ ចំណុចមុខហាងស្រាក្រឡុកមួយកន្លែង ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

តាមប្រភពពីម្ចាស់ហាងស្រាក្រឡុក ទីតាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ កម្មករ របស់ គាត់ម្នាក់ជិះម៉ូតូមកហាង ដើម្បីចូលធ្វើការងារ ស្រាប់តែឈប់ម៉ូតូមិនទាន់ផង លេចមុខក្មេងទំនើង ១ក្រុម ជិះម៉ូតូ ២គ្រឿង មានគ្នា៤នាក់ ប្រដាប់ដោយកាំបិតគ្រប់ដៃ បានសម្រុកចូលកាប់កម្មកររបស់គាត់ ទាំងកំរោល នៅក្នុង ស្ថានការណ៍នោះដែរ ក្រុមកម្មករផ្សេងទៀត រួមនិងអ្នកជិតខាងផង ទ្រាំមិនបានក៏តបតគ្នាទៅវិញទៅមក បណ្តាលឱ្យកម្មកររបស់គាត់ម្នាក់ រងរបួសស្រាល ត្រង់ក្បាល និងស្មា រួមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើន ចំណែកក្រុមក្មេងទំនើងទាំងនោះ បានជិះម៉ូតូគេចខ្លួនអស់។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ក្រោយមានករណីក្មេងទំ នើង ១ក្រុម ទៅកាប់កម្មករស្រាក្រឡុក កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ភ្លាមៗ បានឃាត់ ខ្លួនចំនួន៩នាក់ ក្នុងនោះមានរបួស ២នាក់។ លោកអធិការបន្តថា ក្រុមក្មេងទំនើងដែលជាភាគីបង្កជា បុគ្គលិក ហាងបបរស ផ្លូវលេខ២ មានគ្នាចំនួន៤នាក់ (រងរបួសម្នាក់) និងមានកាំបិត ២ដើម។ ចំណែកក្រុមកម្មករ ហាង ស្រាក្រឡុក ជាភាគីរងគ្រោះ មានគ្នាចំនួន៥នាក់ (រងរបួសម្នាក់)។

លោកអធិការ បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ក្រុមភាគីបង្កហេតុ បានឱ្យដឹងថា ជម្លោះកាប់ចាក់គ្នានេះ គឺបណ្តាលមកពីជនរងគ្រោះដែលជាកម្មករស្រាក្រឡុក បានទៅញ៉ែប៉ះសង្សារគេ ទើបធ្វើឱ្យរូបគេកើតជាគំនុំ ក៏បានលើកគ្នាទៅកាប់ដល់ហាងស្រាក្រឡុកតែម្តង ទុកជាការព្រមាន។

ក្មេងទំនើងទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនី តិវិធី៕

RELATED ARTICLES