Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែអត់បើកលុយ២ខែ កម្មករផ្ទុះការតវ៉ា

ថៅកែអត់បើកលុយ២ខែ កម្មករផ្ទុះការតវ៉ា

ភ្នំពេញ ៖ កម្មករសំណង់អគារខុនដូមួយកន្លែង មានគ្នាប្រមាណជាង៦០នាក់ បានលើកគ្នា ធ្វើការតវ៉ានៅខាង មុខការដ្ឋានសំណង់ បន្ទាប់ពីថៅកែមិនបានបើកប្រាក់ខែឱ្យកម្មករ ចំនួន២ខែមកហើយ។

ករណីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចការដ្ឋានសាងសង់អគារខុនដូ Morgan Enmaison ស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីក្រុមកម្មករ បានរៀបរាប់ប្រាប់ថា ពួកគាត់ជាង៦០នាក់ បានធ្វើការក្នុងការដ្ឋានសាងសង់អគារខុនដូ Morgan enmaison ខាងលើនេះជាច្រើនខែមកហើយ ដើម្បីទទូលបានប្រាក់តិចតួច ធ្វើការធ្ងន់ ហត់ លំបាក ដើម្បីតែជីវភាព ចង់បានថវិកា តែដោយសារក្រុមហ៊ុននេះ មិនបានបើកប្រាក់ខែឱ្យពួកគាត់ចំនួន២ខែមកហើយ ទើបពួកគាត់បានប្រមូលផ្តុំគ្នាមកឈរនៅមុខក្រុមហ៊ុន ដើម្បីធ្វើការតវ៉ាទាមទារឱ្យក្រុមហ៊ុន បើកប្រាក់ខែឱ្យពួក គាត់។

ការធ្វើសកម្មភាពតវ៉ាទៅលើក្រុមហ៊ុន ខុនដូ ខាងលើនេះ បានបង្កជាជម្លោះហិង្សាទៀតផង តែលទ្ធផលចុង ក្រោយនៃការតវ៉ានេះ តំណាងក្រុមហ៊ុនបានចុះមកធ្វើការសម្របសម្រួលជាមួយក្រុមកម្មករ ដោយព្រម ព្រៀងបើកប្រាក់ខែឱ្យ ៨០ភាគរយ នៃចំនួនប្រាក់ខែ ២ខែ កន្លងនេះដែលមិនបានបើកជូនដល់ក្រុមកម្មករ៕

RELATED ARTICLES