Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូលក្មេងទំនើង៤៦នាក់ ១យប់ ១៥នាក់ញៀនថ្នាំ

ប្រមូលក្មេងទំនើង៤៦នាក់ ១យប់ ១៥នាក់ញៀនថ្នាំ

ខេត្តបាត់ដំបង ៖ យុវជនប្រុសស្រី ចំនួន៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បន្ទាប់ពីក្រុមទីទុយរាត្រីចរទាំងនេះ បានប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន និងតែងបង្កជម្លោះ ដេញវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាល ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ 

ប្រភពសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ២និង៣៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែន ក្នុងនោះលោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ផានិន នាយការិយាល័យ ដឹកនាំកម្លាំងសហការជា មួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិ ការបង្ក្រាបករណីក្មេងទំនើងប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ និងបាននាំខ្លួនក្រុមក្មេងទំនើងទាំងនោះ សរុប ចំនួន៤៦នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ ខណៈដែលក្មេងៗទាំងនេះ ប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន តាមទីសាធារណៈ។

ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាកនៅបរិវេណស្នងការដ្ឋាន និងសាកសួរ ក្នុងចំណោមក្មេងទំនើងទាំងនោះ មានខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូរកសេវាប្រើប្រាស់គ្រឿងញៀន និងខ្លះទៀតប្រមូលផ្តុំបង្ក ភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង។

ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀន ក្នុងនោះមានយុវជនចំនួន១៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចាត់ការបន្ត។

ចំណែកក្រុមក្មេងទំនើងដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ និងខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការបន្ត។ រីឯអ្នកដែលមិនមានពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចបានធ្វើការ អប់រំ រួចឱ្យអាណាព្យាបាលមកធានាយកទៅលំនៅ ឋានវិញ៕

RELATED ARTICLES