Friday, July 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីអូនមិននៅ ប្រពន្ធបងក៏មិននៅ បងថ្លៃភ្ជង់ប៉័ងតោ ចាប់រំលោភប្អូនថ្លៃ

ប្តីអូនមិននៅ ប្រពន្ធបងក៏មិននៅ បងថ្លៃភ្ជង់ប៉័ងតោ ចាប់រំលោភប្អូនថ្លៃ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ក្រោយពីធ្វើការងារផ្ទះហត់ ក៏ប្រះខ្លួនដេកនៅលើគ្រែក្នុងផ្ទះ ខណៈប្តីចេញទៅធ្វើការបាត់ ស្រាប់តែត្រូវបុរសជាបងថ្លៃ ដែលស្នាក់នៅបន្ទប់ជួលតែមួយជាមួយគ្នា ចូលមកដល់ ឃើញឱកាសស្ងាត់ល្អ ក៏ទាញកាំបិតប៉័ងតោ មកភ្ជង់គំរាម រួចចាប់រំលោភប្អូនថ្លៃស្រី រហូតបានសម្រេច ហើយបានរត់គេចខ្លួនបាត់។ករណីបងថ្លៃចាប់រំលោភប្អូនថ្លៃស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិព្រៃព្រីងជើង២  សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យដែលចាប់រំលោភប្អូនថ្លៃស្រី រួចរត់គេចខ្លួនបាត់ មានឈ្មោះចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ ចំណែកស្ត្រីរងគ្រោះ ត្រូវជាប្អូនថ្លៃ មុខរបរនៅផ្ទះមានប្តី ជាជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជាមួយគ្នា។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បាននាំប្រពន្ធ (ស្ត្រីរងគ្រោះ) មក ស្នាក់នៅបន្ទប់ជួល ជុំគ្នាជាមួយបងស្រីបង្កើតនិងប្តី (ជនសង្ស័យ) ដើម្បីប្រកបរបររកស៊ីរៀងៗខ្លួន។ លុះមកដល់ថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការនៅយានដ្ឋានក្បែរផ្ទះ ដូចសព្វដង  ដោយទុកឱ្យប្រពន្ធនៅ បន្ទប់ជួល តែម្នាក់ឯង ខណៈដែលបងស្រី និងប្តី (ជនសង្ស័យ) ក៏ចេញទៅប្រកបររបររកស៊ី និងធ្វើការរៀងខ្លួន ដូចសព្វដងដែរ។ ដឹងអី នៅថ្ងៃកើតហេតុ ស្រាប់តែជនសង្ស័យជាបងថ្លៃ បានត្រឡប់មកបន្ទប់ជួល មុនម៉ោង ហើយឆ្លៀតពេលដែលប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) ធ្វើការងារផ្ទះហត់ ប្រះខ្លួនសម្រាក  ១ភាំង ស្រាប់តែជន សង្ស័យជាបងថ្លៃ បានចូលទៅដល់ ឃើញឱកាសស្ងាត់ល្អ ក៏កាន់កាំបិតប៉័ងតោ មកភ្ជង់ គំរាមប្រពន្ធគាត់កុំឲ្យ ស្រែក រួចធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់គាត់ រហូតបានសម្រេចតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភប្រពន្ធរបស់គាត់រួចហើយ ជនសង្ស័យជាបងថ្លៃនោះ មិនបានរត់គេចទៅណាទេ។ ចំណែកប្រពន្ធរបស់គាត់ បានរត់មកប្រាប់គាត់ជាប្តី នៅកន្លែងធ្វើឡាន មិនឆ្ងាយ ប៉ុន្មានពីបន្ទប់ជួល។ ពេលប្រាប់រឿងហេតុរួច គាត់ជាប្តី ក៏ប្រញាប់នាំប្រពន្ធត្រឡប់មកបន្ទប់ជួល ឃើញបងថ្លៃ (ជនសង្ស័យ) នៅក្នុងបន្ទប់ ពេលនេះគាត់ជាប្តី បានរត់ទៅប្រាប់ម្ចាស់ផ្ទះ ដើម្បីរាយការណ៍ប្តឹងសមត្ថកិច្ច ស្រាប់ តែត្រឡប់មកវិញ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំកិច្ច អន្តរាគមន៍ពីសមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យខាងលើ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES