Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរយួន លួចម៉ូតូខ្មែរ ជាប់ខ្នោះ៥នាក់

 ចោរយួន លួចម៉ូតូខ្មែរ ជាប់ខ្នោះ៥នាក់

ខេត្តស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាម ប្រុសស្រី ចំនួន៥នាក់ ដែលជាមុខសញ្ញាសកម្មខាងលួច កាច់កម៉ូតូនៅក្រុងបាវិត ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នាំយកមកចាត់ការ តាមច្បាប់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ្វាម វាំងថាំង ភេទប្រុស អាយុ៣៦ឆ្នាំ ទី២-ឈ្មោះវៀង ថាន់យិន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៣-ឈ្មោះទឹ ក្ខាសា ភេទប្រុស អាយុ៤២ឆ្នាំ ទី៤-ឈ្មោះបួយ វ៉ាន់ហយ ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៥-ឈ្មោះឡេ ធីហុងយៀង ភេទស្រី អាយុ៣៣ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ សុទ្ធសឹងតែជាជនជាតិវៀតណាម និងរស់នៅឯប្រទេសវៀតណាម។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ថាការឃាត់ខ្លួនក្រុម ជនសង្ស័យទាំង៥នាក់ ខាងលើ ធ្វើឡើងដោយផ្អែកតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាលបន្ទប់ជួល ដែលម្ចាស់ផ្ទះបានផ្តល់មកសមត្ថកិច្ច អំពីភិនភាគជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពលួចកាច់សោ-កម៉ូតូ យ៉ាងសកម្ម នៅក្នុងក្រុងបាវិត នាពេលកន្លងមក។

ក្រោយពីទទួលបានរូបភាពពីកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចប្រទះឃើញជនសង្ស័យដែលមានភិនភាគដូចរូបភាពក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចំនួន២នាក់ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ១ នៅចំណុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងនាំជនសង្ស័យទាំង២នាក់ ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យខាងលើរួចមក សមត្ថកិច្ចជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់បន្ថែមទៀត សរុបចំនួន៥នាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្ម ភាពលួចកាច់កម៉ូតូជាច្រើនករណី ក្នុងភូមិសាស្ត្រក្រុងបាវិតនេះ ប្រាកដមែន។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES