Friday, July 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំជក់ថ្នាំញៀន ប៉ូលិសចាប់

ក្រមុំជក់ថ្នាំញៀន ប៉ូលិសចាប់

ភ្នំពេញ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនយុវតីម្នាក់ ដែលកំពុងសម្ងំជក់ថ្នាំញៀនតែម្នាក់ឯង រួចនាំយកមកចាត់ការតាម ច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៦៦២ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេង សុខា ហៅសុខា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសាច់ញាតិ តាមផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់តូច ដែកកេះ២ ទូរស័ព្ទ ចំនួន១ ម៉ាកណូគា ស៊េរីចាស់ និងបំពង់កែវកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១ ។ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES