Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខ្វះលុយបង់បន្ទប់ជួល ឆក់កាបូប ជាប់ខ្នោះ

 ខ្វះលុយបង់បន្ទប់ជួល ឆក់កាបូប ជាប់ខ្នោះ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ទើបនឹងត្រឡប់មកពីលេងផ្ទះបងប្អូន ជិះម៉ូតូដឹកគ្នាសំដៅទៅផ្ទះ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ ជិះម៉ូតូតែម្នាក់ឯង មកអែបក្បែរ រួចធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីជាប្រពន្ធ បានសម្រេច ប៉ុន្តែរត់គេចបានតែបន្តិច ក៏ត្រូវប្រជាពលរដ្ឋដេញចាប់ក្របួចជាប់ ស្វាគមន៍ម្នាក់១ដៃ ១ជើង រួចប្រគល់ទៅឱ្យ សមត្ថកិច្ច ស្រាប់តែជនសង្ស័យមត្អូញត្អែរ ឆ្លើយដោះសាថា មូលហេតុដែលខ្លួនដាច់ចិត្តចេញឆក់បែបនេះ គឺដោយសារតែខ្វះលុយបង់ថ្លៃបន្ទប់ជួល។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ស្ត្រីជាប្រពន្ធមានឈ្មោះផាន់ សុភ័ណ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនី រោងចក្រ មានស្រុកកំណើតនៅស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកបុរសជាប្តី មានឈ្មោះនាង រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា មានស្រុកកំណើតនៅភូមិក្រញាំ ឃុំទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្តីប្រពន្ធទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ ផាន់និត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកវត្ថុតាងដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាសវី ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-1172 (មធ្យោបាយជិះធ្វើ សកម្មភាព )។ កាបូប១ ពណ៌ខ្មៅ ក្នុងនោះមានលុយចំនួន ៥០០ដុល្លារ និងទូរស័ព្ទ ១គ្រឿង (ជារបស់ជនរងគ្រោះ)។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ទើបនឹងត្រឡប់ មកមកពី លេងផ្ទះបងប្អូន នៅម្តុំទឹកថ្លា រួចក៏ជិះម៉ូតូដឹកគ្នា គោលបំណងទៅផ្ទះជួលវិញនៅឯបែកចាន ខណៈពេលធ្វើ ដំ ណើរតាមផ្លូវសហព័ន្ធរុស្ស៊ី មកដល់ត្រង់ចំណុចស្តុបព្រៃទា ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូតែម្នាក់ឯង មកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់យកកាបូបពីដៃ គាត់បានសម្រេច ហើយក៏ព្យាយាមជិះម៉ូតូរត់គេច តែភ្លាមនោះត្រូវប្តីរបស់គាត់ ជិះម៉ូតូដេញតាមបណ្តើរ ស្រែកចោរ!ៗ ធ្វើឱ្យផ្អើលឆោឡោ ប្រជាពលរដ្ឋ អ្នករត់កង់ បីឃើញ ក៏បើកទៅបុកបណ្តាលឱ្យជនសង្ស័យដួលម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ និងព្រួតវាយ មួយដៃមួយជើងម្នាក់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនយកទៅចាត់ការតាមច្បាប់។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានព្យាយាមឆ្លើយដោះសាថា  ខ្លួនពិតជាបានឆក់កាបូបជនរង គ្រោះប្រាកដមែន ហើយមូលហេតុដែលខ្លួនដាច់ចិត្តធ្វើបែបនេះ ក៏ដោយសារតែខ្វះលុយបង់ថ្លៃបន្ទប់ជួល។ករណីនេះ សមត្ថកិច្ចបានប្រគល់សម្ភារៈជូនជនរងគ្រោះវិញគ្រប់ចំនួន រួចបានរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES