Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជល់កែវ លើកអត់ដាច់ ត្រូវម្នាក់២កាំបិត

 ជល់កែវ លើកអត់ដាច់ ត្រូវម្នាក់២កាំបិត

ខេត្តត្បូងឃ្មុំ ៖ បុរសពីរនាក់ បានជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែកើតមានជម្លោះរឿង ជល់កែវ លើកអត់ដាច់ រហូតដល់ផ្ទុះជាអំពើហិង្សា ទាញកាំបិតកាប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់ ២កាំបិតដូចគ្នា និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍អំពើហិង្សាក្នុងវង់ផឹកស៊ីខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិបុរីតេជោ សែនលិច ឃុំដារ ស្រុកមេមត់។

បុរសទាំងពីរនាក់ ដែលផឹកស៊ីកាប់គ្នា ភាគីម្ខាងមានឈ្មោះប៊ុន បូរិទ្ធ អាយុ៣១ឆ្នាំ មានលំនៅភូមិសាឡង់១ ឃុំដា ស្រុកមេមត់ (រងរបួស២កាំបិត)។ ចំណែកភាគីម្ខាងទៀត មានឈ្មោះថា សេងលី អាយុ៣៧ឆ្នាំ មានលំនៅភូមិដារ កណ្តោល ឃុំដារ ស្រុកមេមត់ (រងរបួស២កាំបិតដូចគ្នា)។

បុរសទាំង២នាក់ ត្រូវបានលោកសួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យសមត្ថ កិច្ចកសាងសំណុំរឿងតាមនីតិវិធី ពីបទហិង្សាមានស្ថានទម្ងន់ទោស ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសទាំង២នាក់ខាងលើ បាននាំគ្នាមកជួបជុំផឹកស៊ី នៅនឹងផ្ទះរបស់បុរសឈ្មោះតាក់ (ផ្ទះកើតហេតុ) លុះក្រោយពីផឹកស៊ីរហូតស្រវឹងរៀងៗខ្លួន ស្រាប់តែមានការ ឈ្លោះប្រកែកគ្នា រវាងឈ្មោះប៊ុន បូរិទ្ធ និងឈ្មោះថា សេងលី ពីរឿងជល់កែវហើយ លើកផឹកអត់ដាច់ រហូតដល់ ផ្ទុះជាអំពើហិង្សា ដោយភាគីទាំងសងខាងបានទាញកាំបិតកាប់គ្នាទៅវិញទៅមក ត្រូវម្នាក់២កាំបិតដូចគ្នា ក្នុង នោះឈ្មោះប៊ុន បូរិទ្ធ របួសធ្ងន់ចំនួន ២កន្លែង រយះស្មាខាងឆ្វេង ១កន្លែង និងក្រោយត្រចៀកខាងឆ្វេង ១កន្លែង។ ចំណែកឈ្មោះថា សេងលី ត្រូវរបួសធ្ងន់ចំនួនពីរកន្លែងដូចគ្នា គឺផ្នែកក្បាលខាងឆ្វេង ១កន្លែង និងកដៃខាងឆ្វេង ១កន្លែង។

ក្រោយកើតហេតុ បុរសទាំង២នាក់ខាងលើ ត្រូវបានក្រុមគ្រួសារដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះ ភ្លាមៗ ។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីបុរសទាំងពីរកាប់គ្នានេះ គឺផ្តើមចេញពីការផឹកស្រាស្រវឹង ទាស់ពាក្យសម្តី គឺជា ជនសង្ស័យដូចគ្នា ដោយប្រឈមនឹងការចោទប្រកាន់ពីបទហិង្សាមានស្ថានទម្អន់ទោស ហើយករណីនេះ ខាង មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកមេមត់ ស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធី៕

RELATED ARTICLES