Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកហូតតំណែងស្នងការរងខេត្តកំពត ក្រោយធ្លាយជា អតីតចោរលួច iPad

ដកហូតតំណែងស្នងការរងខេត្តកំពត ក្រោយធ្លាយជា អតីតចោរលួច iPad

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតតំណែងលោកវរសេ នីយ៍ទោ ហេង ហាប់ ពីស្នងការរងនគរបាលខេត្តកំពត ឱ្យមកជាមន្ត្រីធម្មតាវិញ ដោយមូលហេតុល្មើសវិន័យកង កម្លាំងនគរបាលជាតិ បន្ទាប់ពីមានប្រតិកម្មពីមហាជន និងមានការទម្លាយថា មន្ត្រីនគរបាលរូបនេះ ជាអតីតចោរ លួច iPad ពីទីតាំងវេរលុយមួយកន្លែង នៅរាជធានីភ្នំពេញ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៤៦៧៦ ប្រ.ក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣  ដែលចុះហត្ថលេខា ដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ បានសម្រេច ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការ ដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី។ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា កាពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្តេច ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើប្រកាស លេខ ៤១៦៤ប្រ.ក សម្រេចតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត។

បន្ទាប់ពីមានកាតតែងតាំងខាងលើនេះ ស្រាប់តែផ្ទុះប្រតិកម្មពីមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន បានរិះគន់ថា លោកវរសេនីយ៍ទោ ហេង ហាប់  ត្រូវបានគេស្គាល់ថា ធ្លាប់មានប្រវត្តិមិនល្អ ពាក់ព័ន្ធទៅនឹងករណីលួច iPad ពីកន្លែងវេរលុយ  មួយ នៅរាជធានីភ្នំពេញ កាលពី៤ឆ្នាំមុន ហើយមនុស្សមួយ ចំនួនថា ដូចខ្វះធនធានមនុស្សល្អៗ បែរជាតែងតាំងអតីតចោរលួច iPad  ជាស្នងការរងខេត្តកំពត ទើបលោកឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី ស សុខា សម្រេចដកហូតតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ឲ្យ មកជាមន្ត្រីធម្មតាវិញ៕

RELATED ARTICLES