Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសនាំខ្លួនសិស្សស្រី វិទ្យាល័យបាក់ទូក ៨ព្រួតវ៉ៃ២ គំរាមមិនឲ្យចូលរៀន

ប៉ូលិសនាំខ្លួនសិស្សស្រី វិទ្យាល័យបាក់ទូក ៨ព្រួតវ៉ៃ២ គំរាមមិនឲ្យចូលរៀន

ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយវីដេអូសិស្សស្រី រៀនថ្នាក់ទី៧ នៅវិទ្យាល័យបាក់ទូក ចំនួន ៧-៨នាក់ ព្រួតវ៉ៃសិស្សស្រី ២នាក់ រៀនថ្នាក់ទី៧ដូចគ្នា គំរាមមិនឲ្យចូលរៀន ហើយថតរូប និងវីដេអូ បង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យមហាជន មាន ការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២៣ នោះមក នៅរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវភ្លាម រហូតឈានដល់នាំខ្លួនសិស្សស្រីពាក់ព័ន្ធទាំងនោះ មកសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌ ៧មករា ។​

សូមបញ្ជាក់ថា មុនពេលឈានដល់នាំខ្លួនសិស្សស្រីបង្កហិង្សា មកសាកសួរនេះ គឺមាននារីម្នាក់ អះអាងខ្លួនថាជា បងស្រីរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះវីដេអូ និងរូបភាពដែលប្អូនស្រីរបស់ខ្លួន ត្រូវបានក្មេងស្រីជា សិស្សថ្នាក់ ទី៧ នៃវិទ្យាល័យបាក់ទូក ចំនួន ៧-៨នាក់ ព្រួតគ្នាវាយទះតប់ និងចាប់បោចសក់ ហើយនាងបានស្នើសុំសមត្ថកិច្ច ជួយអន្តរាគមន៍​ ។

នារីជាបងស្រីក្មេងស្រីរងគ្រោះ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថា​ «ពួកក្មេងទំនើង រៀនថ្នាក់ទី7 នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មាននាក់ ក្នុងរូបថតហ្នឹង បានព្រួតវ៉ៃប្អូនខ្ញុំ 7-8នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀន វាឃើញ វាវ៉ៃ) ។ រឿង១ខែហើយគ្នា ខ្លាច គ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះ ម៉ាក់គាត់ឆែកទូរស័ព្ទ បានឃើញ គាត់ Save ទុកក្នុង ទូរស័ព្ទ។ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលា ជិត១ខែ រហូតដល់គ្រូ Call មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូ ហ្នឹង ពួកក្មេងទំនើងប៉ុន្មាននាក់ហ្នឹង បានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ ដើម្បីព្រួតគ្នាវ៉ៃ ។ ឥឡូវគ្នាមាន សម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ។  បងប្អូនមើលរូបនិងវីដេអូហ្នឹងហើយ ជួយគិតមើលថា ក្រុមក្មេងទំនើងហ្នឹង សាហាវប៉ុនណា? ជួយគ្នា Share ឱ្យគ្រួ សារគាត់បានឃើញផង (ប្អូនគេប្អូនយើង)»។ បន្ទាប់ពីបែកធ្លាយរូបភាពនិងវីដេអូនៃអំពើហិង្សា កើតឡើងក្នុង សាលារៀនខាងលើនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល មិននឹកស្មានថា សីលធម៌សិស្សមួយចំនួន ធ្លាក់ ដល់កម្រិតនេះ ជាពិសេសសុទ្ធតែជាស្រីៗទៀត បែរជាហ៊ានប្រព្រឹត្តអំពើហិង្សា អមនុស្សធម៌ អសីលធម៌បែប នេះ។ ជាមួយគ្នានេះ មហាជន បានស្នើសុំថ្នាក់ដឹកនាំវិទ្យាល័យខាងលើ និងអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវ និងមានវិធានការចំពោះរឿងនេះ ដើម្បីបង្រ្កាប និងទប់ស្កាត់អំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់ ភាពថ្លៃថ្នូរ និងការសិក្សារបស់សិស្ស ក៏ដូចជាកុំឲ្យមានរូបភាពអាក្រក់បែបនេះកើតឡើងក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕ ខៀវទុំ

RELATED ARTICLES