Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិក្រោយ​ការ សម្ងែងទ័ព ប្រធានាធិបតី ហ្គំប៊ី​ ព្រមប្រគល់ អំណាច ឲ្យ​អ្នកឈ្នះឆ្នោត

ក្រោយ​ការ សម្ងែងទ័ព ប្រធានាធិបតី ហ្គំប៊ី​ ព្រមប្រគល់ អំណាច ឲ្យ​អ្នកឈ្នះឆ្នោត

តំបន់​អាហ្វ្រិក

ហ្គំប៊ី៖ កងទ័ព​អាហ្វ្រិក​ ខាងលិច​បាន បញ្ឈប់​ ប្រតិបត្តិការ ​​របស់​ខ្លួន​ ក្នុង​ប្រទេស ​ហ្គំប៊ី​ ក្នុងគោលដៅ ​ប្រគល់ តំណែង ប្រធានាធិបតី​ថ្មីឲ្យទៅលោក Adama Barrow ដែល ​ឈ្នះការ បោះឆ្នោតថ្មីៗ នេះ​នៅថ្ងៃ ព្រហស្បត្តិ៍​ តាម ន័យនេះ បណ្តា មេដឹកនាំ​ ក្នុង​តំបន់​អាច​បង្កើតបាន នូវកិច្ចខិតខំ ប្រឹងប្រែង ​ចុងក្រោយ មួយដើម្បី​ ធ្វើឲ្យ​មាន​​ ទំនុក​ចិត្ត​​​ លើ​លោក ប្រធានាធិបតី Yahya Jammeh ដែល​កាន់អំណាច ​ចាស់ ខែឆ្នាំ​​ព្រម ចុះចេញពី តំណែង​។

លោក Barrow បានស្បថ​ចូល កាន់តំណែង ​នៅថ្ងៃព្រហស្បត្តិ៍​ក្នុង ​ស្ថានទូត​របស់ ​ហ្គំប៊ី​ប្រចាំ ប្រទេស​ សេនីហ្គាល់ និងធ្វើ​ ការ​អំពាវនាវ​ការ គាំទ្រ​ពី​អន្តរជាតិ ​ជា​ពិសេ​ស ​​ប្លុក​ប្រទេស​នៅ ​ក្នុង​សមាជិក​ សហគម​ អាហ្វ្រិក​ខាង លិច សហគម​ អាហ្វ្រិក​ និង​អង្គការ​សហប្រជាជាតិ ។ កងកម្លាំង​ យោធា​ក្នុង តំបន់ ​​បាន​ចាប់ ផ្តើម​ចូល ​អន្តរា​គម​ន៍​ ដោយ ​លេស​ ប្រតិបត្តិ​ការ​ស្តារ ប្រជាធិបតេយ្យ ឡើងវិញ ក្នុងពេល​ដ៏​ខ្លី​បន្ទាប់ ពី​អតីតបក្ស​ ប្រឆាំង​បាន​ស្បថ ​ចូលកាន់តំណែង ។

លោក​ Marcel de Souza ប្រធានគណៈ កម្មការ​ ECOWAS បាន​លើក ឡើងថា​យើង​ គិត​ថា​រហូត មកដល់ ​ប៉ុន្មាននាទីមុននេះ​នៅតែមាន​ ដំណោះស្រាយ មួយ​តាម ​រយៈ​​ការ​ចរចា​​ ។ ក្នុងអំឡុងពេល ​នៃ​ពិធី​ចូល កាន់តំណែង​ នេះ ដែរ​លោក Barrow បាន​ថ្លែងនៅក្នុង​ សន្ទរកថា​ របស់ លោកដោយ​ អំពាវនាវ ឲ្យ​សមាគម ECOWAS សហគម​អាហ្វ្រិក​ និង​អង្គការ​សហ ប្រជាជាតិ ​គាំទ្រ​ចំពោះ​រដ្ឋាភិបាលរបស់ លោក​និង ​ប្រជាជន​ហ្គំ​ប៊ី​ ។

គួររំលឹកថា​លោក Jammeh បាន​ចូល កាន់តំណែង ​ចាប់តាំងពីការ ធ្វើរដ្ឋប្រហារ​ឆ្នាំ​១៩៩៤ បាន​យល់​ ព្រម​ប្រគល់ អំណាច​ ឲ្យ​លោក Barrow តាម លទ្ធផលបោះ ឆ្នោត​ដែល ប្រព្រឹត្តទៅ កាលពីថ្ងៃទី​១ធ្នូ​ឆ្នាំ​២០១៦ ខណៈ​ដែល កាលពី ពេលមុន លោក​បាន លើក​ឡើងថា​ ការ​បោះឆ្នោត ​មាន​ភាពមិនប្រក្រតី ។

 

 

 

RELATED ARTICLES