Friday, March 29, 2024
Homeព័ត៌មានជាតិជន​អនាថា​ដេក​លើ​ផ្លូវ​ដេក ​រថ​ភ្លើង​កិន​ខ្ទេច​ខ្លួន​ស្លាប់ ​នៅ​កណ្ដាល​ស្ទឹង​

ជន​អនាថា​ដេក​លើ​ផ្លូវ​ដេក ​រថ​ភ្លើង​កិន​ខ្ទេច​ខ្លួន​ស្លាប់ ​នៅ​កណ្ដាល​ស្ទឹង​

ខេត្ដកណ្តាល៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅចំពាក់កណ្តាលផ្លូវរថភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣១ ស្ថិតក្នុងភូមិព្រៃមាន ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសាររថភ្លើងកិន ខណៈជនរងគ្រោះដេកនៅលើផ្លូវរថភ្លើង ។

ប៉ូលិសស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។ ជនរងគ្រោះជាជនអនាថា មានអាយុប្រមាណ៤៥ឆ្នាំ ពាក់អាវក្រណាត់ដៃវែងក្រឡាការ៉ូ ពណ៌ខ្មៅលាយខៀវ ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ខ្មៅ ។ ជនរងគ្រោះមានស្នាមរបួសដាច់.កជើងខាងស្តាំ, បាក់ដៃស្តាំ និងរលាតលើរាងកាយជាច្រើនកន្លែងទៀត ។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់បានប្រគល់ទៅឲ្យអាជ្ញាធរ បញ្ចុះសាកសពជនរងគ្រោះនៅក្បែរកន្លែងកើតហេតុ ដើម្បីរងចាំសាច់ញាតិមកទទួលយក ៕

សិលា

RELATED ARTICLES