Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងគំរាមសម្លាប់ ប្អូនប្តឹងប៉ូលិសចាប់

បងគំរាមសម្លាប់ ប្អូនប្តឹងប៉ូលិសចាប់

ខេត្តកោះកុង ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយឱ្យតែស្រវឹង តែងមានចរិតកោងកាច រករឿង ក្រុម គ្រួសារ ប្អូនស្រីបង្កើត ដែលរស់នៅផ្ទះក្បែរគ្នា ស្ទើររាល់ថ្ងៃ រហូតចុងក្រោយ បានគំរាមសម្លាប់ប្អូនស្រី ចោលទៀតផង ជាហេតុធ្វើឱ្យជនរងគ្រោះជាប្អូនស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបងប្រុសកំ ណាច យកទៅចាត់ការតាមច្បាប់។

ករណីគំរាមសម្លាប់ និងវាយបំផ្លាញទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង១០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ រហូតមកដល់វេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជិន ចេក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះជិន រចនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអាជីវករ។ អ្នកទាំងពីរ ត្រូវជាបងប្អូនបង្កើត មានលំនៅក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិលជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីជនរងគ្រោះជាប្អូនស្រី បានរៀបរាប់ប្រាប់សមត្ថកិច្ចថា បងប្រុសរបស់នាង (ជនសង្ស័យ) គឺជា មនុស្សប្រមឹក តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយរាល់ពេលស្រវឹងម្តងៗ ចេះតែបង្ករឿងអុកឡុកនាង មិនឈប់ ដោយវាយបំផ្លាញរបស់ទ្រព្យផង ដេញវាយនាងផង រហូតចុងក្រោយបានគំរាមសម្លាប់នាងចោល ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការរសាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES