Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិក្រុមអាយសុីស កាត់ក្បាល មនុស្ស​១២នាក់​ ក្នុងប្រទេស​សុីរី​

ក្រុមអាយសុីស កាត់ក្បាល មនុស្ស​១២នាក់​ ក្នុងប្រទេស​សុីរី​

សុីរី៖ ទីភ្នាក់ងារព័ត៌មាន រដ្ឋ SANA បានរាយការណ៍ ​កាលពី ថ្ងៃព្រហស្បត្តិ៍ថា​ ក្រុម​សកម្ម ប្រយុទ្ធ​រដ្ឋអ៊ីស្លាម ​បានកាត់ ក្បាលមនុស្ស​ចំនួន​១២ នាក់​ក្នុង ​ទីក្រុង បុរាណ​ Palmyra ដែលស្ថិត នៅ​ភាគ កណ្តាល ប្រទេស​ស៊ីរី ។

ប្រភពដដែល​បា​ន​ ឲ្យ​ដឹងទៀត ថា​កា​រសម្លាប់ រង្គាលនេះ ​ត្រូវបានធ្វើ​ ឡើង​ពី​សំណា​ក់​ ក្រុមជ្រុល និយម​ អាយស៊ីស​កាលពីថ្ងៃ ល្ងាច ថ្ងៃពុធ​ ​មន្ត្រីរាជការ​បួននាក់ ​រាប់​បញ្ចូល​គ្រូ បង្រៀន​ពីរ នាក់​ក៏ស្ថិតក្នុង ​ចំណោម​មនុស្ស ​ដែលត្រូវបាន កាត់ក្បាល​ ផងដែរ ។

លើសពី នេះ​ក្រុម អាយស៊ីស​មាន ​ចេតនា​ បំផ្លិច បំផ្លាញ​នូវ​​ បុរាណវត្ថុវិទ្យា​ មួយចំនួន​ក្នុង ​ទីក្រុងនេះ ។

យោងតាម​ អង្គការ​ឃ្លាំ មើលសិទ្ធិមនុស្ស​ ស៊ីរី​ឲ្យ​ដឹងថា​ក្រុមអាយស៊ីស ​បាន​ចូល​មក កាន់ក្រុង Palmyra ​ជា​ថ្មី​កាល ពី​ខែមុន​ ដែល ទើប តែ​៩ខែ​ ប៉ុណ្ណោះ​ បន្ទាប់ ​ពីការ​ បាត់បង់ ​ក្រុង​នេះ​ក្នុង​ ដៃ​កងទ័ពស៊ីរី ។ ក្រុង​បុរាណនេះ ដែរ​ក៏ជា ​មូលដ្ឋាន​ទ័ព ​អាកាសរបស់ ខ្លួន​ដែល​ធ្លាក់ចូល ក្នុង​កណ្តាប់ដៃ ​ក្រុមអាយស៊ីស​ ។

ទាហាន​ស៊ីរី​១២០​នាក់​ ត្រូវបានសម្លាប់ ​ក្នុងអំឡុង ពេល​នៃ​ ការបើកប្រតិបត្តិការ​ ប្រយុទ្ធ​រយៈ​ ពេល​៤ថ្ងៃ​ ក្នុង​នោះ​ពួកសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាម​ រាប់រយ នាក់​ក៏ ​ស្លាប់​ក្នុង ​សង្គ្រាម នោះផងដែរ ។ កងទ័ព​ស៊ីរី ​បាន​វាយ ដណ្តើមយក​ក្រុង Palmyra កាលពីថ្ងៃទី​២៧​មីនា​ឆ្នាំ​២០១៦ មួយឆ្នាំ បន្ទាប់ពី​បាន ធ្លាក់ចូល ក្នុង​កណ្តាប់ ដៃ​របស់ ​ក្រុមអាយស៊ីស ។

គួរបញ្ជាក់ថា Palmyra ជាទីក្រុង​ ដែលមាន ​បូជនីយដ្ឋាន​​ រងការ ​បំផ្លិចបំផ្លាញ​ ក្នុង​ចំណោម ​ក្រុង​​បុរាណដ៏ ​អស្ចារ្យ​បំផុត ដែល​ស្ថិតក្នុង ចំណោម​ មជ្ឈមណ្ឌល​វប្បធម៌​ ដ៏​សំខាន់ ​បំផុតលើពិភពលោក ។

 

RELATED ARTICLES