Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនមកលេងម៉ែ ជិះម៉ូតូពីស្រុក ឡានបុកស្លាប់

កូនមកលេងម៉ែ ជិះម៉ូតូពីស្រុក ឡានបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូឡើងមកពីស្រុក បំណងមកលេងបងប្អូន និងជួបមុខម្តាយ ដែលមករស់នៅ ភ្នំពេញ តែមិនទាន់មកដល់ផង ជួបគ្រោះតាមផ្លូវ ត្រូវរថយន្ត ១គ្រឿង បើកលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះផៃ ឡាភីន ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិប្រធាតុ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កំពង់ចាម 1AD-8939 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូបត់ឆ្វេង ឆ្លង មកផ្លូវម្ខាងទៀត ស្របពេលនោះ មានរថយន្តសាំងយ៉ុង ១គ្រឿង ពណ៌ស មិនចាំផ្លាកលេខ បើកបរតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសគ្នា (ពីកើតទៅលិច) ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលបុកចំពី មុខម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង កើត ហេតុតែម្តង។ ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះ បានចុះមកដល់ និងបានរៀបរាប់ទាំងទឹកភ្នែកថា ជនរងគ្រោះ ទើបឡើងមកពីស្រុក ដើម្បីមកលេងម្តាយ និងបងប្អូននៅភ្នំពេញ តែបែរជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់បែបនេះទៅវិញ។

បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមូលដ្ឋាន ឱ្យចុះមកពិនិត្យ ដោយសហការជាមួយ មន្ត្រីជំនាញផ្នែកចរាចរណ៍ និងធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌ កំបូល ជាបណ្តោះអាសន្ន។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃ ណី។ ចំពោះរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES