Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះ ចម្បាំងអាមេរិក ​ទម្លាក់គ្រាប់បែក លើជំរំ​ ISIS ​ស្លាប់​ជិត​១០០នាក់

យន្តហោះ ចម្បាំងអាមេរិក ​ទម្លាក់គ្រាប់បែក លើជំរំ​ ISIS ​ស្លាប់​ជិត​១០០នាក់

លីប៊ី៖ មន្ត្រីការ​ពារជាតិ​ ​សហរដ្ឋអាមេរិក ​បានថ្លែងប្រាប់​ សារព័ត៌មាន​ Fox News ថា​យន្តហោះ ​ទម្លាក់គ្រាប់ បែក​ ម៉ូដែល B-2 Stealth ចំនួន​ពីរគ្រឿង ​បាន​ទម្លាក់ គ្រាប់​បែក ​លើជំរំ​ ហ្វឹកហ្វឺន​ របស់ក្រុម សកម្មប្រយុទ្ធ​អាយស៊ីស ​ក្នុង​ ប្រទេស​លីប៊ី​ កាលពី ​​ល្ងាចថ្ងៃពុធ​ក្នុង​នោះ​គឺមានការ​ ទម្លាក់គ្រាប់ ​ចំនួន​១០៨គ្រាប់ និងបាន​ប្រើប្រាស់ ​យន្តហោះ​ដ្រូន​ បាញ់មីស៊ីល​ បោសសម្អាត​ ក្រុមជីហាត​ ទៀត​ផង ។

រដ្ឋមន្ត្រីការ ពារជាតិ​ សហរដ្ឋអាមេរិក​ លោក Ash Carter បានថ្លែងនៅ ក្នុងសន្និសិទ​សារព័ត៌ មាន​មួយកាលពីថ្ងៃព្រហស្បត្តិ៍ថា​​ការ​វាយប្រហារ​នេះ​ បាន​សម្លាប់​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ​រហូតដល់ទៅ​៨៥នាក់​ នៅក្នុងជំរំ​ របស់ពួកគេ​ ដែល​ស្ថិត​នៅ​ចម្ងាយប្រមាណ ជា​៣០​ម៉ាយ ​នៃ​ភាគ អាគ្នេយ៍​ ទីក្រុង​ ឆេ្នរសមុទ្រ​ Sirte ប្រទេស​លីប៊ី ។ ភាគច្រើន នៃ​​​យុទ្ធជន ​​ទាំងនោះ​គឺជា​​ក្រុម​អ្នក​ធ្វើ​ប្រតិបត្តិ​ការ​ឆ្មក់​វាយ ​ប្រហារ​ក្នុង​ តំបន់​អឺរ៉ុប ។

​​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​បើកភ្លើង​ខៀវ​ ឲ្យ​កងទ័ពជើង​ អាកាស​របស់​ សហរដ្ឋអាមេរិក ​ធ្វើ​សកម្ម​ភាព​វាយប្រហារ បែបនេះ​។ ភាគច្រើន នៃក្រុម ​ជ្រុល​និយ​ម​ ទាំងនេះ បានកំណត់ ទិសដៅ​គេចខ្លួនចេញពី​ក្រុង Sirte បន្ទាប់ពី​មា​ន​ការ​ធ្វើ​សកម្មភាព​យោធា​ទ្រង់ទ្រាយ ធំនៅទីនោះ ។

​យន្តហោះ​ដ្រូនរបស់ សហរដ្ឋអាមេរិក ​បានបើកប្រតិបត្តិការ​ បោសសម្អាត​ ក្រុម​ជ្រុល​ និយម​អាយស៊ីស ​ដោយការ​បាញ់ មីស៊ីល​ដែល​បណ្តាល​ឲ្យ​ យុទ្ធជន ​របស់​ពួក គេដែល​កំពុង​ប៉ុន ប៉ង​រត់ទៅ​​រកកន្លែង សុវត្ថិភាព​​ ស្លាប់បាត់ បង់ជីវិត ​ជាច្រើន។

​មុននឹងការ​វាយ ប្រហារ​ ក្រុមសកម្មប្រយុទ្ធ​ត្រូវ បានគេ សង្កេតឃើញ ថាកំពុង​ត្រួត ​ពល​និង​រៀប​ ចំ​ក្បួនទ័ព អាវុធ និង​ កាំភ្លើងត្បាល់​ ទៀតផង ។ ចំណែក ​យន្តហោះ​ ទម្លាក់គ្រាប់ បែក​របស់ សហរដ្ឋអាមេរិក​ បាន​ហោះ ចេញពី​ មូលដ្ឋាន ​​អចិន្ត្រៃយ៍​របស់ ពួកគេ​ក្នុង​តំបន់ Missouri និង​ចាក់ បំពេញ​សាំង ​យ៉ាងតិច​៥ដង​​ នៅពាក់​កណ្តាល ​លំហអាកាស ​ក្នុង​អំឡុង ពេល​បំពេញ​ បេសកកម្ម​ ។ យន្តហោះ ទាំងប៉ុន្មាន​ គ្រោះនេះ​ ដែរ​បាន ហោះហើរ​​ជុំវិញពិភព លោក​និង​ ត្រឡប់មកវិញ​ ដោយ​មិន បានចុះចត អ្វីឡើយ ។

គួរកត់សម្គាល់ ថា​ចាប់តាំង ពី​ការ​ចូលកាន់តំ ណែង​ លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបើក ភ្លើង​ខៀវ​ ឲ្យ​កងទ័ព​វាយ ប្រហារពីដែន​អាកាស​ ក្នុងប្រទេស ​ចំនួន​៧​រួមមាន លីប៊ី​ អ៊ីរ៉ាក់ ស៊ីរី ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន យេម៉ែន និងសូម៉ាលី ។

 

RELATED ARTICLES