Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់អ្នកទិញ ចង្អុលមុខអ្នកលក់ ជាប់ខ្នោះ៤

ចាប់អ្នកទិញ ចង្អុលមុខអ្នកលក់ ជាប់ខ្នោះ៤

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ គ្រឿងញៀន លុះនាំមកធ្វើការសាកសួរ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀតដែលជា អ្នកលក់ សរុបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែងមួយចំនួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍នៃ អធិការដ្ឋាននគរ បាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបនិងឃាត់ ខ្លួនជន សង្ស័យបាន៤នាក់ ជាបន្តបន្ទាប់ ក្នុងករណីប្រើប្រាស់និងជួញដូរសារធាតុញៀន។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិប្រ ឡាយធំ ឃុំវាល ស្រុកកណ្តៀង។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ទី១-ឈ្មោះញ៉ វិច្ឆិកា ហៅតាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាម្ចាស់ផ្ទះ) និងទី២-ឈ្មោះរស់ វិច្ឆិកា ហៅចាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខ របរមិនពិតប្រាកដ មានលំនៅ ភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ថង់ប្លាស្ទិក សម្រាប់ច្រកថ្នាំញៀន មួយចំនួន បំពង់សម្រាប់ ជក់ថ្នាំញៀនចំនួន៨បំពង់ ដែកកេះ ចំនួន១ដើម ចម្ពាមកៅស៊ូ ចំនួន២ និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

ក្រោយនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកធ្វើការសាកសួរ ជនសង្ស័យបានសារភាព និងបានចង្អុល បង្ហាញអ្នកលក់គ្រឿងញៀន ដែលខ្លួនបានទិញយកមកជក់។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និង កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបនិងឃាត់ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន១នាក់ នៅចំណុចហាងអ៊ុតសក់ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ (ជាកន្លែងដែលជនសង្ស័យទៅលាបពណ៌សក់)។

បន្ទាប់មកក៏បានឃាត់ខ្លួនឈ្មោះសូត្រ សុភ័ក្ត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ទម្ងន់០,១៨ក្រាម ទូរស័ព្ទដៃ ចំនួន១គ្រឿង និង លុយមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ កម្លាំងបានធ្វើការត្រួតពិនិត្យឆែកឆេរ និងបានឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត ជាប្តី ឈ្មោះម៉ម ពុទ្ធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងឈើ និងបានធ្វើតេស្ត ស្វែងរក សារធាតុញៀនក្នុងទឹកនោម លទ្ធផលវិជ្ជមាន។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាន នគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES