Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឆ្មក់បង្ក្រាបល្បែងដុះស្លែ ឃាត់ខ្លួន៩នាក់

 ឆ្មក់បង្ក្រាបល្បែងដុះស្លែ ឃាត់ខ្លួន៩នាក់

ភ្នំពេញ ៖ ទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោង តាមអនឡាញ និងលេងបៀ ស្ទើរគ្រប់ប្រភេទ ដ៏ធំ មួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆ្មក់បង្ក្រាប និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន៩នាក់ (ស្រី១) និងដកហូតវត្ថុតាងពាក់ ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិ បត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ ល្បែងអាប៉ោង តាមអនឡាញ និងលេងបៀ ស្ទើរគ្រប់ប្រភេទ ដ៏ធំមួយកន្លែង រហូតឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន៩នាក់ខាងលើនេះ គឺបានអនុវត្តឡើង ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ហើយក៏មានការជំរុញបន្ថែមពីស្នងការរង ទទួលផែនការងារ ក្រោមការសម្របសម្រួល ផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាប និងបញ្ចប់ប្រតិបត្តិការក្នុងការបិទទីតាំងបន ល្បែងបញ្ជល់មាន់ អាប៉ោង តាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទនេះ ជនសង្ស័យដែលជាអ្នកញៀន ល្បែង ទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES