Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតផ្តាំចោរឆក់ យកទូរស័ព្ទឲ្យអូនវិញ អូនជូន​២០០ដុល្លារ អាចយកធ្វើសង្សារ

ស្រីស្អាតផ្តាំចោរឆក់ យកទូរស័ព្ទឲ្យអូនវិញ អូនជូន​២០០ដុល្លារ អាចយកធ្វើសង្សារ

ភ្នំពេញ ៖ នារីរូបស្រស់ ជាតួសម្តែងភាពយន្តម្នាក់  កំពុងដើរតាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មកសកម្មភាពឆក់ទូរសព្ទ័យកទៅបាត់ ទើបនារីរងគ្រោះ ប្រកាសផ្តាំទៅបងចោរថា បើបងចោរ យកទូរស័ព្ទមកឱ្យនាងវិញ នាងនឹងជូនប្រាក់២០០ដុល្លារ ហើយអាចយកធ្វើជាសង្សារ ឬប្តី ប្រសិនបើនាងត្រូវ​ចិត្ត។

ករណីឆក់ទូរស័ព្ទនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅត្រង់ចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។នារីរងគ្រោះដែលត្រូវចោរឆក់យកទូរស័ព្ទបាត់នោះ សុំមិនបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា នាងជាតារាសម្តែងមួយរូប។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបនាងកំពុងដើរតាមផ្លូវលេខ៣១០ ដោយមាន​កាន់​ទូរស័ព្ទ ស្រាប់តែពេលនោះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានជិះមក​អែបក្បែរ រួចធ្វើសកម្មភាពឆក់ទូរសព្ទ័របស់នាង យកទៅបាត់តែម្តង។

នារីរងគ្រោះ បានបញ្ជាក់ថា ទូរស័ព្ទរបស់នាង មិនមានតម្លៃអ្វីថ្លៃទេ បើយកទៅលក់ យ៉ាងច្រើនបាន១៥០ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែបើសិនជាបងចោរ យកទូរស័ព្ទនោះមកឱ្យនាងវិញ នាងនឹងជូនសគុណ ២០០ដុល្លារ ដោយមិន​ប្តឹងចាប់ទេ។ លើសពីនេះទៀត បើសិននាងត្រូវចិត្ត អាចយកបងចោរ ធ្វើជាសង្សារ ឬប្តីនាងទៀតផង ឲ្យតែ​បងចោរចេះកែខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានសួរនាំទៅនារីខាងលើ រួចនាំ​នារីរងគ្រោះទៅប៉ុស្តិ៍បឹងកេងកង៣ ដើម្បីដាក់ពាក្យបណ្តឹង៕

RELATED ARTICLES